Wednesday, June 22, 2016

ប្រវត្តិសាស្រ្ដខ្មែរ

បុរេប្រវត្តិសាស្ត្រ និង ប្រវត្តិសាស្ត្រដើមដំបូង

អត្ថបទដើមចំបង: បុព្វប្រវត្តិសាស្ត្រខ្មែរ

ការចុះកាលបរិច្ឆេទកាបូន១៤ នៃរូងភ្នំនៅឯល្អាងស្ពាននៅភាគពាយព្យកម្ពុជា បានសឱ្យឃើញថាឧបករណ៍ធ្វើអំពីថ្មមានចាប់តាំងពី ៦០០០-៧០០០ ឆ្នាំ ម.គ. និងគ្រឿងស្មូនមានចាប់តាំងពី ៤២០០ ឆ្នាំ មគ. មកម៉្លេះ (មុនសម័យធម្មតា)។[១] ភស្តុតាងខាងបុរាណវត្ថុបន្ថែមទៀតបង្ហាញថាប៉ែកផ្សេងៗនៃតំបន់នេះ សព្វថ្ងៃត្រូវបានគេហៅថា កម្ពុជា ដែលមានមនុស្សរស់នៅចាប់តាំងពីប្រហែល ១០០០-២០០០ ឆ្នាំ មគ. ស្ថិតក្នុងវប្បធម៌សម័យថ្មរំលីង។ លលាដ៍ក្បាល និងឆ្អឹងមនុស្សដែលបានរកឃើញ នៅសំរោងសែនក្នុងខែត្រកំពង់ឆ្នាំងបានចុះកាលបរិច្ឆេទចាប់ពីឆ្នាំ ១៥០០ មគ.[១]។ លោកហេង-សុផាឌី (២០០៧) បានទាញនូវការប្រៀបធៀបរវាងស្ថានីយ៍បន្ទាយគូសំរោងសែន និងស្ថានីយ៍បន្ទាយគូនៅភាគខាងកើតកម្ពុជា។ មនុស្សទាំងនេះទំនងជាបានធ្វើទេសន្តរប្រវេសន៍ពីចិនភាគអាគ្នេយ៍មកកាន់ទៀបកោះឥណ្ឌូចិន។ ពួកអ្នកប្រាជ្ញរកឃើញថាការធ្វើស្រូវ និងសំរិទ្ធិដំបូងគេដែលធ្វើនៅតំបន់អាស៊ីអាគ្នេយ៍​ត្រូវធ្វើឡើងដោយពួកមនុស្សអស់ទាំងនេះ។[១] នៅសតវត្សទី១ នៃគស. ពួកអ្នកស្រុកបានរីកចំរើនប្រកបដោយចេរភាពខាងទំនាក់ទំនង ដោយបានរៀបចំសង្គម និង និយាយភាសាមួយចំនួន ដែលមានទំនាក់ទំនងនឹងភាសាខ្មែរនៅសម័យបច្ចុប្បន្ននេះយ៉ាងស្អិតល្មួត។[១] វប្បធម៌ និង ជំនាញបច្ចេកទេសនៃមនុស្សទាំងនេះ នៅសតវត្សទី១ នៃគស. បានចាកហួសឆ្ងាយពីដំណាក់កាលបុព្វកាលហើយ។ ពួកក្រុមដែលមានការវិវត្តរីកចំរើនមួយភាគធំបានរស់នៅតាមបណ្ដោយឆ្នេរ ដងទន្លេមេគង្គក្រោម ហើយនិងតំបន់ដីសណ្ដដោយពួកគេបានរស់នៅក្នុងផ្ទះ សង់លើសសរខ្ពស់ៗ ជាទីកន្លែងដែលពួកគេដាំស្រូវ នេសាទត្រី និងចិញ្ចឹមសត្វ។ ការស្រាវជ្រាវថ្មីៗនេះ បានបង្ហាញឱ្យឃើញនូវរបកគំហើញនៃបន្ទាយគូរាងមូល ដែលចុះកាលកំណត់ទៅដល់សម័យយុគថ្មរំលីងរបស់កម្ពុជា។1 ជនជាតិខ្មែរគឺជាក្រុមមនុស្សមួយក្រុមក្នុងចំណោម ពួកអ្នកស្រុកដំបូងបង្អស់នៃតំបន់អាស៊ីអាគ្នេយ៍។ ពួកគេស្ថិតនៅក្នុងចំណោមមនុស្សដំបូងៗនៅអាស៊ីអាគ្នេយ៍ ដែលទទួលយកគំនិតសាសនា និងស្ថាប័ននយោបាយពីឥណ្ឌា និងបានបង្កើតឡើងជាបណ្ដារាជាអាណាចក្រមជ្ឈការដែលមានទីតាំងស្ថិតនៅពាសពេញទឹកដីដ៏ធំធេងនៃអាស៊ីអាគ្នេយ៍។
ការពិនិត្យនៃសំណាកគ្រោងឆ្អឹងឆ្នាំ២០១០យកចេញពីផ្នូរនៅភូមិស្នាយក្នុងប្រទេសកម្ពុជាភាគពាយព្យបាននិយាយថាស្លាកស្នាមរបួសជាច្រើនខុសប្លែកពីធម្មតា ជាពិសេសនៅត្រង់ក្បាល ហាក់បីដូចជាត្រូវបានបង្កឡើងដោយអំពើហិង្សាកើតឡើងរវាងមនុស្សនឹងមនុស្ស។ ផ្នូរទាំងនេះក៏មានដាវមួយចំនួន និងសាស្ត្រាវុធវាយប្រហារផ្សេងៗទៀតត្រូវបានគេប្រើក្នុងការប៉ះទង្គិចគ្នានេះដែរ។[២]
សម័យយុគដែកនៃអាស៊ីអាគ្នេយ៍បានចាប់ផ្ដើមនៅប្រហែល ម.គ. ៥០០ និង បន្តរហូតដល់ចុងបញ្ចប់នៃសម័យហ៊្វូណាន ប្រហែលគ.ស.៥០០ ខណៈដែលវាផ្ដល់ភស្តុតាងរឹងមាំលើកដំបូងអំពីពាណិជ្ជកម្មសមុទ្រដែលមិនចេះដាច់ និង អន្តរកម្មសង្គមនយោបាយជាមួយឥណ្ឌា និង អាស៊ីខាងត្បូង។ ជិតដល់សតវត្សទី១ ពួកអ្នកស្រុកបានវិវឌ្ឍខ្លួនកាន់តែសាំញ៉ាំ ដោយបានរៀបចំជាសង្គមៗ និង លោកធាតុវិទ្យាបែបសាសនាផ្សេងៗ ដែលតំរូវឱ្យមានភាសានិយាយរីកចំរើនកាន់តែខ្លាំងឡើងពាក់ព័ន្ធគ្នានឹងភាសាដែលគេនិយាយនាពេលបច្ចុប្បន្ននេះ។[៣][៤][៥]

**នគរវ្នំ រឺ ហ៊្វូណាន

ផែនទីវ្នំ នៅប្រហែលសតវត្សទី៣
នគរដែលគេស្គាល់ដំបូងគេបង្អស់ក្នុងតំបន់នេះ គឺនគរវ្នំដែលបានរុងរឿងរីកចម្រើន ប្រហែលចាប់ពីសតវត្សទីមួយរហូតដល់សតវត្សទី៦។ នគរនេះត្រូវបានស្នងបន្តដោយចេនឡាដែលបានគ្រប់គ្រងប៉ែកដ៏ធំនៃ កម្ពុជា វៀតណាម លាវ និង ថៃ សម័យទំនើបនេះ។
អាណាចក្រវ្នំបានចម្រើនកេរ្តិ៍ឈ្មោះល្បី ចេញពីទីក្រុងកំណើតដ៏ស្ដុកស្ដម្ភ និងប្រកបដោយឥទ្ធិពលនៅអូរកែវ (វៀតណាមសម័យឥឡូវនេះ) ដែលបានគេស្គាល់នៅចក្រភពរ៉ូមថាជាខត្តិករៈ មានន័យថាទីក្រុងដ៏ល្បីល្បាញ។ ទំនាក់ទំនងជាមួយចក្រភពរ៉ូមដ៏ឆ្ងាយត្រូវបានបង្ហាញឱ្យឃើញ ជាក់ស្ដែងតាមរយៈ កាក់របស់ចក្រភពរ៉ូមដ៏ច្រើនត្រូវបានគេរកឃើញនៅស្ថានីយ៍បុរាណវត្ថុដែលចុះកាលបរិច្ឆេទពីសតវត្សទី២ និង ទី៣។[៦] យ៉ាងណាក៏ដោយការដោះដូរពាណិជ្ជកម្មក្រៅប្រទេសភាគច្រើន របស់អាណាចក្រវ្នំគឺត្រូវបន្តកាន់តែជិតស្និទ រហូតទៅដល់ស្រុកឥណ្ឌា ជាពិសេសតំបន់បេងកាល់ឥណ្ឌា។ ការដោះដូរពាណិជ្ជកម្មជាមួយឥណ្ឌាបានផ្ដើមល្អមុនឆ្នាំ ៥០០ មគ. (ពីមុនការប្រើប្រាស់ជាសកលនៃភាសាសំស្ក្រឹតដែលជាភាសាមួយក្នុងប្រទេសឥណ្ឌា)។[៧] រួមជាមួយពាណិជ្ជកម្ម ឥណ្ឌាបាននាំមកនូវឥណ្ឌូបនីយកម្មចូលក្នុងវប្បធម៌នគរវ្នំ និង សាសនាព្រហ្មញ្ញ។ នគរវ្នំ និង សង្គមជាច្រើនបន្តពីនគរវ្នំ បានកាន់កាប់ប៉ែកនៃអាស៊ីអាគ្នេយ៍មួយនេះ ហើយបានផ្ទុកផ្ដាក់ព្រហ្មញ្ញសាសនាជាសាសនាធំអស់រយៈពេលប្រហែលជាង ៩០០ ឆ្នាំ។ លក្ខណៈពិសេសខាងវប្បធម៌និងទំនៀមទម្លាប់ព្រហ្មញ្ញសាសនាបានបន្តគង់វង្សក្នុងសង្គមខ្មែរ​មកទល់ពេល​សព្វថ្ងៃនេះ​នៅឡើយ។
អាណាចក្រនេះបានពង្រីកវិសាលភាពទូលំទូលាយបំផុតក្រោមរជ្ជកាលនៃព្រះបាទស្រីមារ ក្នុងដើមសតវត្សទី៣ ដែលលាតសន្ធឹងឆ្ងាយមកភាគខាងត្បូងដល់ម៉ាឡេស៊ី និងឆ្ងាយមកភាគខាងលិចដល់ភូមា។ អ្នកនគរវ្នំបានបង្កើតឡើងនូវប្រព័ន្ធពាណិជ្ជវិស័យនិយមដ៏រឹងមាំ និងឯកវិក្កយភាពពាណិជ្ជកម្ម ដែលបានក្លាយជាគំរូសម្រាប់ចក្រភពមួយចំនួនក្នុងតំបន់។ ការនាំចេញនៃអាណាចក្រវ្នំមានរុក្ខផល និងលោហៈធាតុដ៏មានតម្លៃរួមមាន មាស ភ្លុកដំរី កុយរមាស រោមស្លាបសត្វចចាត គ្រឿងទេសបានមកពីក្នុងព្រៃដូចជា ក្រវាញ ស្បែក ម្រ័ក្សណ៍ខ្មុក និង ឈើក្រអូប។[៦] ព្រះបាទស្រីមារបានបង្កបង្កើនកងទ័ពសំពៅ និងពង្រីកចំនួនការិយាធិបតេយ្យនគរវ្នំ ដោយបង្កើតជាទម្រង់បែបសក្ដិភូមិ ដែលបានបន្សល់នូវប្រពៃណីទំនៀមទម្លាប់ និងអត្តសញ្ញាណក្នុងតំបន់ឱ្យនៅដដែលច្រើន ជាពិសេសទៅទៀតនោះការលាតសន្ធឹងកាន់តែឆ្ងាយរបស់ចក្រភពនេះ។
ទឹកដីនៃអ៊ូខាងកើត (ពណ៌បៃតង) គ.ស.២៦២។
ពាណិជ្ជកម្មរ៉ូមជាមួយឥណ្ឌាតាមរយៈ បរិប្លវម៉ារីសអេរីថ្រែយសតវត្សទី១នៃគ.ស.។
ក្នុងសម័យកាល គ.ស. ២៤៥-២៥០ ពួកអ្នកមានបណ្ដាសក្ដិយសនៃនគរអ៊ូខាងកើតរបស់ចិនបានមកទស្សនកិច្ចទីក្រុងហ៊្វូណានវ្យាធបុរៈ។In the period 245-250 C.E. dignitaries of the Chinese Kingdom of Wu visited the Funan city Vyadharapura.[៨][៩] ពួកបេសកជន ខាងថៃ និង ជូយីងបានបញ្ជាក់ថាភ្វូណាន ខណៈនោះមានវប្បធម៌ព្រហ្មញ្ញដោយឡែកពីគេ។Envoys Kang Tai and Zhu Ying defined Funan as to be a distinct Hindu culture.[១០] ពាណិជ្ជកម្មជាមួយចិនបានចាប់ផ្ដើមក្រោយពីការវាតទីរាជវង្សថាងឆ្ពោះមកខាងត្បូងប្រហែលមគ.សតវត្សទី២។Trade with China had begun after the southward expansion of the Han Dynasty, around the 2nd century B.C. Effectively Funan "controlled strategic land routes in addition to coastal areas"[១១] and occupied a prominent position as an "economic and administrative hub"[១២][១៣] between The Indian ocean trade network and China, collectively known as the Maritime Silk RoadTrade routes, that eventually ended in distant Rome are corroborated by Roman and Persian coins and artefacts, unearthed at archaeological sites of 2nd and 3rd century settlements.[១៤][១៥]
Funan is associated with myths, such as the Kattigara legend and the Khmer founding legend in which an Indian Brahman or prince named Preah Thaong in Khmer, Kaundinya in Sanskrit and Hun-t’ien in Chinese records marries the local ruler, a princess named Nagi Soma (Lieu-Ye in Chinese records), thus establishing the first Cambodian royal dynasty.[១៦]
Scholars debate as to how deep the narrative is rooted in actual events and on Kaundinya's origin and status.[១៧][១៨] A Chinese document, that underwent 4 alterations[១៩] and a 3rd-century epigraphic inscription of Champa are the contemporary sources.[២០] Some scholars consider the story to be simply an allegory for the diffusion of Indic Hindu and Buddhist beliefs into ancient local cosmology and culture[២១] whereas some historians dismiss it chronologically.[២២][២៣]
Chinese annals report that Funan reached its territorial climax in the early 3rd century under the rule of king Fan Shih-man, extending as far south as Malaysia and as far west as Burma. A system of mercantilism in commercial monopolies was established. Exports ranged from forest products to precious metals and commodities such as gold, elephants, ivory, rhinoceros horn, kingfisher feathers, wild spices like cardamom, lacquer, hides and aromatic wood. Under Fan Shih-man Funan maintained a formidable fleet and was administered by an advanced bureaucracy, based on a "tribute-based economy, that produced a surplus which was used to support foreign traders along its coasts and ostensibly to launch expansionist missions to the west and south".[២៤]
Historians maintain contradicting ideas about Funan's political status and integrity.[២៥] Miriam T. Stark calls it simply Funan: [The]"notion of Fu Nan as an early "state"...has been built largely by historians using documentary and historical evidence" and Michael Vickery remarks: "Nevertheless, it is...unlikely that the several ports constituted a unified state, much less an 'empire'".[២៦] Other sources though, imply imperial status: "Vassal kingdoms spread to southern Vietnam in the east and to the Malay peninsula in the west"[២៧] and "Here we will look at two empires of this period...Funan and Srivijaya".[២៨]
The question of how Funan came to an end is in the face of almost universal scholarly conflict impossible to pin down. Chenla is the name of Funan's successor in Chinese annals, first appearing in 616/617 C.E.
...the fall of Funan was not the result of the shifting of maritime trade route from the Malay Peninsula route to the Strait of Malacca starting from the 5th century CE; rather, it suggests that the conquest of Funan by Zhenla was the exact reason for the shifting of maritime trade route in the 7th century CE....[២៩]
"As Funan was indeed in decline caused by shifts in Southeast Asian maritime trade routes, rulers had to seek new sources of wealth inland."[៣០]
"By the end of the fifth century, international trade through southeast Asia was almost entirely directed through the Strait of Malacca. Funan, from the point of view of this trade, had outlived its usefulness."[៣១]
"Nothing in the epigraphical record authorizes such interpretations; and the inscriptions which retrospectively bridge the so- called Funan-Chenla transition do not indicate a political break at all." [៣២]
The archaeological approach to and interpretation of the entire early historic period is considered to be a decisive supplement for future research.[៣៣] The "Lower Mekong Archaeological Project" focuses on the development of political complexity in this region during the early historic period. LOMAP survey results of 2003 to 2005, for example, have helped to determine that "...the region’s importance continued unabated throughout the pre-Angkorian period...and that at least three [surveyed areas] bear Angkorian-period dates and suggest the continued importance of the delta."[៣៤]

កម្វុជ

កម្វុជធ្លាប់ ជារដ្ឋចំណុះនៃនគរវ្នំដែលបានរុលចូលមកដល់ទន្លេមេគង្គចាប់ពីទន្លេមេទឹកភាគខាងជើងឆ្លងកាត់តាមដងទន្លេមូលមក។ កម្វុជ ក៏ជារដ្ឋឯករាជ្យទីមួយ ដែលបានរីកធំធាត់នៅក្រៅឥទ្ធិពលរបស់អាណាចក្រវ្នំ។ កំណត់ត្រាចិនបុរាណបានវែកញែកអំពីស្ដេចពីរអង្គ គឺឝ្រុតវម៌្មនិង​ឝ្រេស្ឋវម៌្មដែលបានគ្រប់គ្រងនៅឯរាជធានីឝ្រេស្ឋបុរ ស្ថិតនៅប្រទេសលាវភាគខាងត្បូងសម័យទំនើបនេះ។ ឥទ្ធិពលដ៏ខ្លាំងក្លាបានបង្ហាញឱ្យឃើញនូវអត្តសញ្ញាណរបស់កម្ពុជាត្រូវបានលេចធ្លោឡើង តាមរយៈនគរខ្មែរមួយនៅឯភវបុរស្ថិតនៅក្នុងខេត្តនៃប្រទេសកម្ពុជា គឺខេត្តកំពង់ធំនាសម័យទំនើបនេះ។ កេរដំណែលនៃនគរនេះគឺបានដោយសារតែស្ដេចមួយអង្គដ៏សំខាន់ជាងគេបង្អស់ នោះគឺ ព្រះបាទឦឝានវម៌្មដែលទ្រង់បានវាយដណ្ដើមបានអាណាចក្រវ្នំទាំងស្រុងកំឡុងឆ្នាំ ៦១២-៦២៨ នៃគ.ស.។ ទ្រង់បានជ្រើសរើសទីតាំង រាជធានីថ្មីមួយនៅសំបូរព្រៃគុហ៍ដោយបានដាក់ឈ្មោះថាឦឝានបុរ។ បន្ទាប់ពីការសោយទិវង្គតនៃព្រះបាទជយវម៌្មទី១ក្នុងឆ្នាំ ៦៨១ មក ភាពចលាចលក៏បានធ្លាក់មកលើនគរនេះ ហើយនិងនៅដើមនៃសតវត្សទី៨ អាណាចក្រក៏បានបែកខ្ញែកទៅជាក្សត្របុរីជាច្រើន។ ព្រះអង្គម្ចាស់បុឝ្ករាក្ឝជាក្សត្រនៅឯសម្ភុបុរបានប្រកាសខ្លួនជាស្ដេចនៃកម្ពុជរដ្ឋទាំងមូល។ រាជពង្សាវតារចិនបានអះអាងថានៅសតវត្សទី៨ ចេនឡាត្រូវបែកទៅជាចេនឡាដីគោក និង ចេនឡាទឹកលិច។ កំឡុងពេលនោះដែរ សម្ភុវម៌្ម ជាព្រះរាជបុត្រ នៃព្រះបាទបុឝ្ករាក្ឝ បានកាន់កាប់ចេនឡាទឹកលិចមួយភាគធំរហូតដល់សតវត្សទី៨ ដែលពួកម៉ាឡេ និងជ្វាបានត្រួតត្រាលើក្សតបុរីរបស់ខ្មែរខ្លះរួចអស់ទៅហើយ។

កម្វុជទេឝ

ផែនទីអាស៊ីអាគ្នេយ៍ប្រហែល នៅឆ្នាំ ៩០០ នៃគស. ដែលបានបង្ហាញ ចក្រភពខ្មែរក្នុងពណ៌ក្រហម ចាម្ប៉ាពណ៌លឿង និងហរិបុញ្ជ័យពណ៌បៃតងខ្ចី បូករួមទាំងរដ្ឋមួយចំនួនទៀត។
យុគមាសនៃអរិយធម៌ខ្មែរ យ៉ាងណាមិញ ជាសម័យកាលមួយដែលចាប់ផ្ដើមពីសតវត្សទី៩ ដល់ សតវត្សទី១៣ នៅពេលនោះចក្រភពខ្មែរមានឈ្មោះថាកម្ពុជា បានគ្រប់គ្រងលើទឹកដីដ៏ធំចាប់តាំងពីរាជធានីនៅតំបន់អង្គរចាប់ពីភាគលិចកម្ពុជារហូតមក។ ព្រឹត្តិកាណ៍សំខាន់បានកើតឡើងនៅឆ្នាំ ៨០២ គ.ស គឺព្រះបាទជយវម៌្មទី៣ (បើរាប់ទាំងជយវម្ម៌ទី១ស្ទួន រឺ ជ័យវរ្ម័នទី២) ស្ដេចខ្មែរដំបូងបានយាងឡើងលើភ្នំគូលែន ដែលអនាគតជាស្ថានីយ៍អង្គរបច្ចុប្បន្ននេះ។[៣៥] ព្រះអង្គបានបង្រួបបង្រួមខ្មែរក្រោមរជ្ជកាលរបស់ទ្រង់ ព្រះរាជាណាចក្រមួយដែលទទួលបានឯករាជ្យពីអធិរាជាណាចក្រជ្វានៅតាមមាត់សមុទ្រ ហើយបានស្ថាបនាហរិហរាល័យ (រលួស) ជារាជធានីដំបូងនៅតំបន់អង្គរ។ ក្នុងរជ្ជកាលនៃព្រះបាទយសោវម៌្មទី១ ជាស្ដេចល្បីល្បាញមួយអង្គ (៨៨៩​ -​ ៩១០) ដែលរាជធានីរបស់ទ្រង់បានរើទៅឯយសោធរបុរៈវិញ។ [៣៦] ក្រោយមកទៀត ក្រោមរជ្ជកាលព្រះបាទជយវម៌្មទី៨ (គិតទាំងជយវម្ម៌ទី១ស្ទួន ត្រូវនឹងជ័យវរ្ម័នទី៧) (១១៨១-ប្រ.១២១០) ខ្មែរបានឈានមកដល់ចំនុចកំពូលនៃអំណាចខាងនយោបាយ និងការបង្កើតថ្មីនៃវប្បធម៌។ ព្រះបាទជយវម៌្មទី៨ទទួលបានអំណាច និងទឹកដីជាបន្តបន្ទាប់ដោយសារការធ្វើសង្គ្រាមបានជ័យជម្នះជាច្រើនលើក។ ការធ្វើសញ្ជ័យរបស់ខ្មែរស្ទើរតែមិនឈប់ឈរ ពេលនោះខ្មែរបានធ្វើការវាយលុកទីក្រុងកំណើតពួកចាម នៅតាមមាត់សមុទ្រដែលជាទីក្រុងដ៏មានអនុភាព។ ក៏ប៉ុន្តែ ការពង្រីកទឹកដីបានបញ្ឈប់ បន្ទាប់ពីបរាជ័យក្រោមដៃដាយវៀត។ ក្នុងសមរភូមិប្រយុទ្ធ បានបញ្ជាក់អំពីការចូលទិវង្គតរបស់ព្រះបាទសូយ៌្យវម៌្មទី២។ បន្តបន្ទាប់ពីការសោយទិវង្គតនៃព្រះបាទជយវម៌្មទី៨ ខ្មែរបានរងការដាំក្បាលចុះបន្តិចម្ដងៗ។ ឆ្នាំ ១១៧៧ អង្គរត្រូវបានកាន់កាប់លើកដំបូងដោយចាម្ប៉ាដែលជានគរជិតខាង ក៏ប៉ុន្តែការគំរាមកំហែងខ្លាំងជាងនេះ គឺពួកសៀមនៅសតវត្សទី១៣ ដែលលេចខ្លួនឡើងនៅសតវត្សទី១៤ រហូតដល់មានអត្ថិភាពជារដ្ឋសុខោទ័យ និងអយុធ្យា ហើយក៏បានរលាស់ខ្លួនចេញពីការគ្រប់គ្រងរបស់ខ្មែរ។ ស្ដេចអង្គរបានសោយរាជ្យបន្តរហូតដល់ឆ្នាំ ១៤៣១ នៅពេលនោះពួកសៀមបានកាន់កាប់អង្គរធំ ហើយស្ដេចខ្មែរក៏បានភៀសព្រះកាយទៅកាន់ភាគខាងត្បូងនៃផ្ទៃប្រទេស។ កត្តាធ្លាក់ចុះដ៏សំខាន់នោះគឺការឈ្លានពាននៃពួកប្រជាជាតិជិតខាង (ជាពិសេស សៀម) ជម្លោះរវាងរាជវង្សដ៏រ៉ាំរ៉ៃ និងការខូចខាតនៃប្រព័ន្ធធារាសាស្ត្របន្តិចម្ដងៗ ដែលទុកស្រោចស្រពលើដំណាំស្រូវដ៏លើសលប់។ អធិរាជាណាចក្រទាំងនេះដើមឡើយធ្លាប់ជាសាមន្តរដ្ឋរបស់ខ្មែរ ប៉ុន្តែសាមន្តរាជទាំងនោះក៏បានវាយរុញច្រានចក្រភពអង្គរបន្តិចម្ដងៗ រហូតដល់រាជាណាចក្រនេះនៅទីបំផុតត្រូវសញ្ជ័យបាននៅឆ្នាំ ១៤៣១ ដោយអយុធ្យា។ រាជធានីអង្គរត្រូវបានគេបោះបង់ចោល បន្ទាប់ពីពួកសៀមបានកាន់កាប់តំបន់នេះ។ ប្រាសាទមួយចំនួនដូចជាអង្គរវត្ត តាមពិតទៅមានគេទៅលេងទស្សនាជាបន្តបន្ទាប់ឥតឈប់ឈរ ក៏ប៉ុន្តែភាគច្រើននៃសំណង់អគារត្រូវបានដុះពាសពេញដោយសារពើរុក្ខជាតិនិវត្តន៍ និងរងការពុកផុយដោយធម្មជាតិ។ ការវិលត្រឡប់នៃស្ដេចខ្មែរចុងក្រោយពីពន្ធនាគារសៀម វាមានន័យថាវាជាចំណុចបញ្ចប់នៃអរិយធម៌ខ្មែរ​ដែលមានជាងមួយពាន់ឆ្នាំ​ក្នុងឆ្នាំ ១៥៩៤ នៃគ.ស.។[៣៧]
ដើម្បីផ្ដល់ឱ្យពួកអ្នកទេសចរណ៍លោកខាងលិចកាន់តែស្គាល់ច្បាស់ច្រើនអំពីសំណង់បាក់បែកនៅអង្គរ នៅសតវត្សទី១៩ អ្នកស្រាវជ្រាវម្នាក់គឺលោកអង់ហ៊្រី-មូអ៊ោតបានបង្ហាញនូវសៀវភៅស្ដីពីការធ្វើដំណើរ និង ស្នាដៃសិល្បៈខ្លះៗដែលលួចបានមក រួចបញ្ជូនទៅកាន់អឺរ៉ុប។ ពួកអ្នករុករកទាំងនោះបានរកឃើញអង្គរ មុនពេលដែលពួកបារាំងចូលមកឥណ្ឌូចិនទៅទៀត ជាការពិតទៅអង្គរត្រូវរកឃើញដោយអ្នករុករកអឺរ៉ុបទីមួយគឺលោកហង់រី-មូហូ វាមិនមែនជាលើកទីមួយសម្រាប់ជនជាតិអាស៊ី រឺ ខ្មែរឡើយបើផ្អែកតាមសិលាចារឹកនៅនគរវត្ត
ក្នុងចក្រភពខ្មែរបុរាណ ទឹកដីដ៏សំខាន់បំផុត គឺទឹកដីកម្ពុជាបច្ចុប្បន្ន ដីសណ្ដទន្លេមេគង្គ ប្រទេសលាវភាគខាងត្បូង និងប្រទេសថៃភាគខាងក្រោម (សៀម) រួមផ្សំនឹងបួរដីក្រៈផង។ តាមរយៈសេដ្ឋកិច្ច ចក្រភពនេះពឹងផ្អែកលើកសិកម្ម ជាពិសេសតាមរយៈការបញ្ចេញបញ្ចូលទឹកដែលធ្វើឱ្យមានដំណើរការដាំដុះស្រូវទទួលបានទិន្នផលល្អ រួមផ្សំទាំងការនេសាទត្រី។ អង្គរស្ថិតនៅក្បែរបឹងទន្លេសាបសម្បូរទៅដោយត្រី ដែលជាបឹងដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍។ បន្ថែមលើសពីនោះ ក៏មានការជួញដូរផងដែរជាមួយព្រះរាជាណាចក្រជិតខាង និង ចិន ដែលបានប្រព្រឹត្តទៅដោយឡែកៗ។ វប្បធម៌ខ្មែរបានរងឥទ្ធិពលយ៉ាងខ្លាំងដោយព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ទីបំផុតសាសនាទាំងពីរនេះនៅតែជាតំណាងឱ្យឫសគល់នៃសង្គមខ្មែរដដែល។[៣៨]

យុគអន្ធកាលនៃកម្ពុជា

កម្ពុជាសម័យយុគអន្ធកាល
ទង់កម្ពុជាពីមុន-១៨៦៤។
សតវត្សទី១៥ ដល់ ទី១៩ គឺជាសម័យកាលនៃការធ្លាក់ចុះ និង បាត់បង់ទឹកដីជាបន្តបន្ទាប់។ នៅឆ្នាំ ១៤៣១ កម្ពុជាបានក្លាយជាប្រទេសចំណុះសៀម។[៣៩]កម្ពុជាបានសម្បូរសប្បាយមួយរយៈពេលខ្លី​ដោយសារភាពរុងរឿង​កំឡុងសតវត្សទី១៦ ពីព្រោះតែស្ដេចប៉ុន្មានអង្គបានសាងរាជធានីនៅតំបន់ប៉ែកអាគ្នេយ៍ នៃទន្លេសាបតាមដងទន្លេធំ បានជំរុញឱ្យមានការដោះដូរពាណិជ្ជកម្ម ជាមួយនិងប៉ែកផ្សេងៗនៃអាស៊ី។ នេះគឺជាសម័យកាលមួយ ដែលនៅពេលនោះពួកអ្នកផ្សងព្រេង និងសាសនទូតអេស្ប៉ាញ និងព័រទុយហ្កាល់បានមកទស្សនាប្រទេសនេះលើកដំបូង។ ក៏ប៉ុន្តែការសញ្ជ័យយករាជធានីថ្មី នៅលង្វែករបស់សៀមនៅឆ្នាំ ១៥៩៤ បានបង្ហាញឱ្យឃើញនូវដំណាក់កាលធ្លាក់ចុះ នៃជោគវាសនារបស់ប្រទេសខ្មែរ។ ខ្មែរបានក្លាយជាកូនអុកមួយស្ថិតក្នុងការដណ្ដើមអំណាចគ្នារវាងប្រទេសជិតខាងពីរ​ដែលកំពុងតែមានឥទ្ធិពល គឺ សៀម និង យួន។ កម្ពុជាក៏បានធ្លាក់ក្រោមអាណាព្យាបាលសៀម។ ការតាំងទីលំនៅរបស់យួននៅលើតំបន់ដីសណ្ដទន្លេមេគង្គ បាននាំឲ្យមានការបញ្ចូលតំបន់នេះនៅចុងសតវត្សទី ១៧ ជាទឹកដីរបស់យួន។ ចាប់ពីសតវត្សទី១៧មក ពេលនោះ អធិរាជាណាចក្រមួយនេះត្រូវបានបង្កើតឡើងនៅអណ្ណាមខាងកើត (វៀតណាម) និងបានចម្រើនលូតលាស់ចាប់ពីត្រង់នោះមក ហើយបានដាក់សំពាធមកលើប្រព័ន្ធនយោបាយកម្ពុជា ដូចគ្នានោះដែរ អណ្ណាមបានទាមទារសួយសារអាករពីខ្មែរ។[៤០] យួនបានប្រើយុទ្ធសាស្ត្រមួយស្រដៀងទៅនឹងពួកធម្មយាត្រា និងពួកនិគមជនអាមេរិកខាងជើង៖ តាំងលំនៅ ហើយទាមទារសិទ្ធិជាម្ចាស់ទឹកដី។ នៅចុងសតវត្សទី១៨ យួនបានសញ្ជ័យបានកូសាំងស៊ីន ដែលកាលពីមុនជាទឹកដីរបស់ខ្មែរ។ នៅភាគខាងលិច ខ្មែរបានបាត់បង់ខេត្តនានាទៅឱ្យសៀម។[៤១] ការរំលោភទន្ទ្រានរបស់បរទេសបានបន្ត រហូតដល់ពាក់កណ្ដាលទីមួយនៃសតវត្សទី១៩។ ការឈ្លានពានដ៏ជោគជ័យរបស់យួនបានគូសកំណត់ព្រំដែនបន្ថែម ចំពោះអាណាព្យាបាលភាពរបស់សៀមក្នុងប្រទេសខ្មែរ និងបានបង្ខំឲ្យព្រះរាជាណាចក្រនេះឱ្យស្ថិតក្រោមអធិរាជ្យពេញទីរបស់យួន។ ឆ្នាំ ១៨០៧ មានការបង្កើតអាណាព្យាបាលរបស់យួនរួមគ្នាលើទឹកដីខ្មែរ។ នៅសតវត្សទី១៩ រាជធានីនៃដែនអាណាព្យបាលនេះគឺស្ថិតនៅឧដុង្គ។
នៅឆ្នាំ ១៨៤០/១៨៤១ មានការបះឡើងប្រឆាំងនឹងការត្រួតត្រារបស់យួននៅកម្ពុជាដែលធ្វើឱ្យមាន​កិច្ចព្រមព្រៀងយួន-សៀម តាមរយៈកិច្ចព្រមព្រៀងនេះ ប្រទេសខ្មែរត្រូវស្ថិតក្រោមការគ្រប់គ្រងរួមគ្នាដោយប្រទេសជិតខាងទាំងពីរ។ រជ្ជកាលនៃព្រះបាទអង្គឌួងតាមមើលទៅ ជាសម័យកាលនៃសន្តិភាពនិងវិបុលភាពគ្រាន់បើដែរ។ ដើម្បីតស៊ូនឹងឥទ្ធិពលសៀម និង យួន ឆ្នាំ ១៨៥៤ ព្រះបាទអង្គឌួងបានដាក់សំណើរកការការពារពីអធិរាជបារាំងណាប៉ូឡេអុងទី៣ ប៉ុន្តែក៏ធ្លាប់មានជំនួបព្រះអង្គនឹងពួកបារាំងនៅឆ្នាំ ១៨៥៦ ដែរ តែនៅតែមិនបានសម្រេចដោយសារតែក្នុងរាជវាំងមានពួកអ្នកឃ្លាំមើលសៀម។
ព្រះបាទនរោត្តម ដែលបានឡើងសោយរាជ្យបន្តនៅឆ្នាំ ១៨៥៩ បានផ្លាស់រាជធានីទៅកាន់ភ្នំពេញវិញ។[៤២]

សម័យអាណានិគមនិយមបារាំង

សហភាពឥណ្ឌូចិននៅឆ្នាំ ១៩១៣។
នៅឆ្នាំ ១៨៦៣ ព្រះបាទនរោត្ដមបានចុះកិច្ចព្រមព្រៀងជាមួយពួកបារាំង ដើម្បីបង្កើតអាណាព្យាបាលលើព្រះរាជាណាចក្ររបស់ទ្រង់។ រដ្ឋនេះបានស្ថិតនៅក្រោមការត្រួតត្រារបស់អាណានិគមបារាំងម្ដងបន្តិចៗ។

ឥណ្ឌូចិន - ១៨៨៦
កំឡុងសង្គ្រាមលោកលើកទី២ ពួកជប៉ុនបានអនុញ្ញាតឲ្យមានរដ្ឋាភិបាលបារាំង (ដែលមានមូលដ្ឋាននៅវិចឈី) ធ្វើសហប្រតិបត្តិការជាមួយក្រុមពួកសាធារណរដ្ឋ និងបានព្យាយាមចរចាលើលក្ខខណ្ឌសមស្រប ដើម្បីឱ្យកម្ពុជាបានឯករាជ្យពីពួកបារាំង។
ខណៈនោះ រដ្ឋាភិបាលថៃ ក្រោមក្រុមមេដឹកនាំទំនោរទៅរកជប៉ុនគឺលោកសេនាប្រមុខប្លែក-វិបុលសង្គ្រាម បានឆ្លៀតឱកាសចូលលុកលុយខេត្តភាគខាងលិចរបស់កម្ពុជា។[៤៣]
ស្ថានភាពប្រទេសកម្ពុជានៅក្រោយសង្គ្រាមលោកមានភាពវឹកវរ។ ពួកបារាំងសេរី ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ហ្សាល-ដឺ-ហ៊្គោលបានប្ដេជ្ញាថានឹងយកឥណ្ឌូចិនមកវិញ​ឱ្យទាល់តែបាន បើទោះបីជាខ្លួនប្រគល់ឲ្យកម្ពុជា និងរដ្ឋអាណាព្យាបាលនៅឥណ្ឌូចិនដទៃទៀតនូវការគ្រប់គ្រងស្វយ័តខ្លះក៏ដោយ ប៉ុន្តែបារាំងក៏បានដាក់កម្រិតព្រំដែននៃការគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្នផងដែរ។ ដោយបានបញ្ចុះបញ្ចូលថា ពួកខ្លួនមានបេសកកម្មអរិយធម៌ ពួកបារាំងបានប្រមើលមើលឃើញការចូលរួមចំណែករបស់ឥណ្ឌូចិន ក្នុងអតីតសហភាពអាណានិគមបារាំង ដែលបានចែករំលែកបទពិសោធន៍វប្បធម៌បារាំងជាទូទៅ។

រាជការលើកទីមួយរបស់ព្រះសីហនុ១៩៥៣-១៩៧០

ថ្ងៃ ៩ មីនា ១៩៤៥ កំឡុងការត្រួតត្រារបស់ជប៉ុននៅកម្ពុជា យុវក្សត្រនរោត្តម-សីហនុ បានប្រកាសឯករាជ្យ ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីមានសំណូមពររបស់ជប៉ុនជាផ្លូវការ។ ក្នុងរយៈកាលដ៏ខ្លី បន្ទាប់ពីនោះមករដ្ឋាភិបាលជប៉ុនបានធ្វើសច្ចាប័នផ្ដល់ឯករាជ្យឱ្យកម្ពុជាមានតែឈ្មោះ ហើយក៏បានបង្កើតឡើងស្ថានកុងស៊ុលមួយនៅភ្នំពេញ។[៤៤] រដ្ឋាភិបាលថ្មីនេះបានបោះបង់ចោលបារាំងភាវូបនីយកម្មនៃភាសាខ្មែរដែលរដ្ឋបាលអាណានិគម​បារាំងកំពុងចាប់ផ្ដើម​អនុវត្ត ហើយក៏បានដាក់បញ្ចូលអក្សរខ្មែរឱ្យប្រើជាផ្លូវការដូចដើមវិញ។ វិធានការនេះបាននាំមកដោយអាជ្ញាធររដ្ឋាភិបាលដែលមានអាយុកាលខ្លីនឹងមានប្រជាប្រិយភាព និងបន្តរៀងរហូតមក តាំងពីពេលនោះមក គ្មានរដ្ឋាភិបាលកម្ពុជាមួយណាព្យាយាមធ្វើឡាតាំងនីយកម្មភាសាខ្មែរទៀតឡើយ។[៤៥] បន្ទាប់ពីអង្គភាពយោធាសម្ព័ន្ធមិត្តបានចូលមកកម្ពុជា កងកម្លាំងយោធាជប៉ុនដែលមានវត្តមាននៅក្នុងប្រទេសនេះត្រូវបានគេដកហូតអាវុធ និងបានធ្វើបិតុភូមិនិវត្តន៍។ ពួកបារាំងអាចដាក់រដ្ឋាភិបាលអាណានិគមឡើងវិញនៅភ្នំពេញ នៅ ខែ តុលា ឆ្នាំដដែល។[៤៦]
ព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យរបស់ ព្រះសីហនុជាលទ្ធផល ឱ្យមានការយល់ព្រមរបស់បារាំងដោយទើសទាល់ចិត្ត ចំពោះការទាមទាររបស់ទ្រង់សុំឱ្យមាន ការផ្ទេរអធិបតេយ្យភាពមកវិញ។ កិច្ចព្រមព្រៀងមិនស្មើភាពគ្នាត្រូវបានសម្រេចឡើងនៅខែ តុលា ១៩៥៣។ ព្រះបាទសីហនុក្រោយមកទ្រង់បានប្រកាសឯករាជ្យជាស្ថាពរ ហើយបានយាងត្រឡប់មកភ្នំពេញវិញដោយជោគជ័យ។ តាមរយៈ លទ្ធផលនៃសន្និសីទសឺណែវស្ដីពីឥណ្ឌូចិន កម្ពុជាសុំឲ្យមានការដកទ័ពរបស់វៀតមិញពីទឹកដីរបស់ខ្លួន ហើយនិងទប់ស្កាត់ ការប៉ះទង្គិចដែលនៅសេសសល់លើអធិបតេយ្យភាពរបស់ខ្លួនដោយពួកមហាអំណាចពីខាងក្រៅ។
អព្យាក្រិត្យជាធាតុស្នូលនៃនយោបាយការបរទេស របស់កម្ពុជាកំឡុងទសវត្សឆ្នាំ ១៩៥០ និង ១៩៦០។ នៅពាក់កណ្ដាលទសវត្សឆ្នាំ ១៩៦០ ភាគខ្លះនៃបណ្ដាខេត្តនៅភាគខាងកើត របស់កម្ពុជាកំពុងត្រូវបានប្រើជាមូលដ្ឋានទ័ពរបស់កងទ័ពវៀតណាមខាងជើង និងកងកម្លាំងវៀតកុង (NVA/VC) ដែលកំពុងប្រតិបត្តិការតទល់នឹងវៀតណាមខាងត្បូង ហើយកំពង់ផែព្រះសីហនុក៏ត្រូវបានប្រើដើម្បីផ្គត់ផ្គង់ដល់ពួកគេដែរ។ ពេលនោះសកម្មភាពរបស់វៀតកុង (NVA/VC) បានរីកធំឡើង បណ្ដាលឱ្យសហរដ្ឋអាមេរិក និងវៀតណាមខាងត្បូងមានការព្រួយបារម្ភ ហើយនៅឆ្នាំ ១៩៦៩ សហរដ្ឋអាមេរិកបានផ្ដើមការវាយឆ្មក់ ដោយទម្លាក់គ្រាប់បែកជាបន្តបន្ទាប់យ៉ាងយូរ ១៤ ខែតម្រង់ទៅចំណុចសំខាន់ៗរបស់វៀតកុង ដែលបង្កឱ្យមានភាពជ្រួលច្របល់។ សម្ដេចសីហនុ ខ្លាចថាការប៉ះទង្គិចរវាងវៀតណាមខាងជើងកុម្មុយនិស្ត និងវៀតណាមខាងត្បូងអាចនឹងបែកខ្ចាយរាលដាលមកលើកម្ពុជា ទ្រង់ក៏បានប្រឆាំងយ៉ាងខ្លាំងលើយុទ្ធនាការទម្លាក់គ្រាប់បែក ដោយសហរដ្ឋអាមេរិកតាមបណ្ដោយព្រំដែនវៀតណាម-កម្ពុជា និងនៅក្នុងទឹកដីកម្ពុជា។ យ៉ាងណាមិញ លោកភីតថឺរ-រ៉ដម៉ឹនបានអះអាងថា សម្ដេចសីហនុបានត្អូញត្អែរយ៉ាងខ្លាំងមកកាន់ពួកយើងអំពីមូលដ្ឋានទ័ព​វៀតណាមខាងជើងទាំងនេះនៅ​ក្នុងប្រទេសរបស់ទ្រង់ហើយបានសុំឱ្យយើងវាយប្រហារមូលដ្ឋានទ័ពទាំងនោះ។ នៅខែ ធ្នូ ១៩៦៧ អ្នកសារព័ត៌មានវ៉ាឝ៊ិងថឹនផូសថ៍លោកស្ទែនលី-ខារណូវត្រូវបានប្រាប់ដោយព្រះសីហនុថា បើសិនជាស.រ.ចង់ទម្លាក់គ្រាប់បែកលើកន្លែងលាក់ខ្លួនរបស់យួនកុម្មុយនិស្ត ទ្រង់នឹងមិនបដិសេធឡើយ លុះត្រាតែប្រជាជនកម្ពុជាស្លាប់ទើបទ្រង់មិនយល់ស្រប។[៤៧] សារដូចគ្នានេះក៏បានទៅដល់អ្នកនាំពាក្យរបស់ប្រធានាធិបតីស.រ.ចនសុន លោកឆិសស្តឺរ-ប៊ល នៅខែ មករា ១៩៦៨។[៤៨] ដូច្នេះហើយ ស.រ.គ្មានការជំរុញចិត្តពិតដើម្បីផ្ដួលរំលំព្រះសីហនុឡើយ។ យ៉ាងណាមិញ សម្ដេចសីហនុចង់ឲ្យកម្ពុជាស្ថិតនៅក្រៅការប៉ះទង្គិចគ្នារវាងវៀតណាមខាងជើង-វៀតណាមខាងត្បូង និងបានទិះតៀនយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន (រដ្ឋាភិបាលវៀតណាមខាងត្បូង)។ សហរដ្ឋអាមេរិកអះអាងថាយុទ្ធនាការទម្លាក់គ្រាប់បែក បានប្រព្រឹត្តិទៅមិនលើសពីដប់ដងឡើយ និងចុងក្រោយ ៣២ គ.ម. នៅខាងក្នុងព្រំដែនកម្ពុជា ជាតំបន់ដែលប្រជាជនកម្ពុជាត្រូវបានបណ្ដេញចេញដោយវៀតកុង[៤៩] សម្ដេចសីហនុ កំពុងតែប្រឈមមុខនឹងការតស៊ូប្រឆាំងខាងក្នុងប្រទេសទល់នឹងព្រះអង្គផ្ទាល់ ដោយសារតែការរើបំរះរបស់ពួកខ្មែរក្រហម ទ្រង់មិនចង់ឲ្យកម្ពុជាមានការជាប់ពាក់ព័ន្ធក្នុងការប៉ះទង្គិចគ្នានេះឡើយ។ ព្រះសីហនុចង់ឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត (វៀតណាមខាងត្បូង) រក្សាសង្គ្រាមឱ្យនៅឆ្ងាយពីព្រំដែនកម្ពុជា។ មិនត្រឹមតែប៉ុណ្ណឹងទេ ព្រះអង្គក៏បានព្យាយាម ទប់ស្កាត់ពួកកងទ័ពវៀតណាមខាងជើងកុម្មុយនិស្តចូលទឹកដីកម្ពុជា ហើយទ្រង់ក៏មិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើដែនអាកាស និងព្រលានយន្តហោះសម្រាប់គោលបំណងយោធារបស់ខ្លួនផងដែរ។ រឿងនេះបានធ្វើឲ្យសហរដ្ឋអាមេរិកអាក់អន់ចិត្តជាខ្លាំង។ សហរដ្ឋអាមេរិកបានមើលឃើញថា សម្ដេចសីហនុជាអ្នកមានចិត្តមេត្តាដល់វៀតណាមខាងជើង និងជាបន្លាក្នុងកែវភ្នែកសហរដ្ឋអាមេរិក អាមេរិកក៏បានប្រើពួកស៊ីអាយអេ រឺសេអ៊ីអា (CIA) ឲ្យរៀបចំផែនការកម្ចាត់ព្រះសីហនុចេញ។[៥០] យ៉ាងណាមិញ ឯកសារបើកចំហមួយចំនួនបង្ហាញថា នៅចុងខែ មីនា ១៩៧០ ដដែល រដ្ឋការនិច្សុនមានបំណងរក្សាទុក ទំនាក់ទំនងជាមិត្ត ជាមួយព្រះសីហនុ។
ពេញមួយទសវត្សឆ្នាំ ១៩៦០ នយោបាយក្នុងប្រទេសកម្ពុជាបានបែកខ្ញែកជាពីរ។ ពួកអ្នកប្រឆាំងនឹងរាជរដ្ឋាភិបាលបានកើនឡើងក្នុងវណ្ណៈកណ្ដាល ហើយនិងពួកឆ្វេងនិយមរួមមានពួកមេដឹកនាំរៀនសូត្រនៅប៉ារីសដូចជា ស៊ុន-សេន អៀង-សារី និងសាឡុត-ស (ដែលក្រោយមកត្រូវបានគេស្គាល់ថាប៉ុល-ពត) បានដឹកនាំកុបកម្មក្រោមការដឹកនាំរបស់ បក្សកុម្មុយនិស្តកម្ពុជាដោយសម្ងាត់ (CPK)។ ព្រះសីហនុបានហៅពួកកុបករទាំងនោះថា ខ្មែរក្រហម។ ក៏ប៉ុន្តែការបោះឆ្នោតសភាជាតិឆ្នាំ ១៩៦៦ បានបង្ហាញឲ្យឃើញនូវការទោរទន់ទៅខាងស្ដាំនិយម ហើយលោកឧត្ដមសេនីយ៍លន់-ណុលបានបង្កើតរដ្ឋាភិបាលថ្មីដែលមានអាយុកាលរហូតដល់ឆ្នាំ ១៩៦៧។ កំឡុងឆ្នាំ ១៩៦៨ និង ១៩៦៩ ស្ថានភាពកុបកម្មបានកាន់តែអាក្រក់ឡើង។ យ៉ាងណាមិញសមាជិកនៃរដ្ឋាភិបាលនិងកងទ័ព មិនពេញចិត្តនឹងរបៀបដឹកនាំរបស់ព្រះសីហនុ ដូចគ្នានេះដែរ ការងាកឆ្ងាយរបស់ទ្រង់ពីសហរដ្ឋ បានធ្វើឱ្យមានការជំរុញចិត្តដើម្បីផ្ដួលរំលំព្រះអង្គ។ នៅខែ សីហា ១៩៦៩ លន់-ណុល បានបង្កើតរដ្ឋាភិបាលថ្មីមួយឡើង។ សម្ដេចសីហនុបានយាងចេញទៅក្រៅប្រទេស ដោយសារតែមូលហេតុព្រះរាជសុខភាពនៅខែ មករា ១៩៧០។

សាធារណរដ្ឋខ្មែរនិងសង្គ្រាម

ផែនទីអាស៊ីនៅឆ្នាំ ១៨៩០
ពេលដែលកំពុងធ្វើទស្សនកិច្ចនៅប៉ីជិងឆ្នាំ ១៩៧០ ព្រះសីហនុត្រូវបានបណ្ដេញចេញពីតំណែងដោយរដ្ឋប្រហារយោធាដឹកនាំដោយនាយករដ្ឋមន្ត្រី ឧត្តមសេនីយ៍លន់-ណុល និងអ្នកអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈនៅប៉ុន្មានម៉ោងដំបូងនៃថ្ងៃ ១៨ មីនា ១៩៧០។ ទោះបីជាមានការពោលអះអាងរបស់ព្រះសីហនុក៏ដោយ ក៏គ្មានភស្តុតាងថារដ្ឋប្រហារនេះត្រូវបានរៀបចំផែនការដោយទីភ្នាក់ងារស៊ើបការណ៍កណ្ដាល​របស់សហរដ្ឋឡើយ។ [៥១] កាលណោះនៅក្រៅប្រទេសនៅឡើយ ព្រះសីហនុត្រូវបានក្រើនរំលឹក ដោយមេដឹកនាំនៅសហភាពសូវៀត និងប៉េកាំងថាព្រះអង្គគួរតែត្រឡប់ចូលស្រុកវិញភ្លាម ដោយគ្មានការពន្យារពេលទៀតឡើយ។[៥២] នៅពេលភ្លាមៗដូចគ្នានោះដែរ នៅថ្ងៃ ១២ មីនា ១៩៧០ នាយស្ថានីយសេអ៊ីអាបានប្រាប់វ៉ាស៊ីងតោនថា ផ្អែកទៅលើទំនាក់ទំនងគ្នាខ្លះៗពី សិរិមតៈ បងប្អូនជីដូនមួយលន់-នល់ បានឱ្យដឹងថា កងទ័ព (កម្ពុជា) ត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើរដ្ឋប្រហារ។ [៥៣] លន់-ណុល បានក្ដោបក្ដាប់អំណាចបន្ទាប់ពីរដ្ឋប្រហារយោធា និងភ្លាមៗកម្ពុជាក៏បានចងសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិក។ ភ្លាមៗនោះ សឺន-ង៉ុកថាញ់ អ្នកប្រឆាំងនឹងប៉ុល-ពតម្នាក់បានប្រកាសការគាំទ្ររបស់លោកចំពោះរដ្ឋាភិបាលថ្មីនេះ។ នៅថ្ងៃទី ៩ តុលា របបរាជានិយមកម្ពុជាត្រូវលុបបំបាត់ចោល ហើយប្រទេសនេះត្រូវបានដាក់ឈ្មោះសាជាថ្មីថា សាធារណរដ្ឋខ្មែរវិញ។ របបថ្មីនេះបានទាមទារភ្លាមៗ ឱ្យពួកកុម្មុនិស្តយួនចាកចេញពីកម្ពុជា។[៥៤]
ទីក្រុងហាណូយបានច្រានចោលសំនើរបស់សាធារណរដ្ឋថ្មីនេះ ដែល ឲ្យដកទ័ពវៀតណាមខាងជើងចេញ (កវជ)។ ខ្មែរ ២០០០-៤០០០ នាក់ ដែលបានទៅវៀតណាមខាងជើងនៅឆ្នាំ ១៩៥៤ បានត្រឡប់ចូលកម្ពុជាវិញ តាមពួកទាហានវៀតណាមខាងជើង។ ជាការឆ្លើយតបវិញ សហរដ្ឋអាមេរិកបានប្ដូរមកផ្ដល់ជំនួយជាសម្ភារៈសឹក ដល់កងកម្លាំងប្រដាប់អាវុធនៃរដ្ឋាភិបាលថ្មី ដែលភ្ជាប់នឹងការប្រឆាំងពួកបះបោរបក្សកុម្មុយនិស្តកម្ពុជា (គកក) និងកងកម្លាំងប្រដាប់អាវុធវៀតណាមខាងជើង (កវជ)។ កងកម្លាំងវៀតណាមខាងជើង និងវៀតកុង ដោយទាល់ច្រកក្នុងការដណ្ដើមយកកន្លែងលាក់ខ្លួន និងខ្សែបណ្ដាញផ្គត់ផ្គង់របស់ខ្លួនមកវិញបាន ភ្លាមៗខ្លួនក៏បានចាប់ផ្ដើមការវាយប្រហារប្រដាប់អាវុធលើរដ្ឋាភិបាលថ្មីនេះ។ ព្រះមហាក្សត្របានជំរុញឱ្យពួកអ្នកដែលដង្ហែតាមទ្រង់ឱ្យជួយក្នុងការផ្ដួលរំលំរដ្ឋាភិបាលនេះ ដែលបណ្ដាឱ្យមានសង្គ្រាមរដ្ឋប្បវេណីកើតឡើង។[៥៥]
នៅខែ មេសា ១៩៧០ ប្រធានាធិបតីអាមេរិកនិច្សុនបានប្រកាសដល់ជនជាតិអាមេរិកជាសាធារណៈថា សហរដ្ឋអាមេរិក និងកងពលជើងគោកវៀតណាមខាងត្បូង បានចូលទៅកាន់ប្រទេសកម្ពុជាក្នុងយុទ្ធនាការ ប៉ុនប៉ងកម្ទេចតំបន់មូលដ្ឋានទ័ពវៀតណាមខាងជើងនៅក្នុងប្រទេសកម្ពុជា (សូមមើលការលុកលុយកម្ពុជា) ។[៥៦] សហរដ្ឋអាមេរិកបានកំពុងទម្លាក់គ្រាប់លើទីតាំងរបស់វៀតណាម នៅកម្ពុជាច្រើនជាងមួយឆ្នាំទៅតាមចំនុចទាំងនោះ។
ទោះបីជាចំនួននៃសម្ភារៈសឹកជាច្រើនសន្ធឹកសន្ធាប់ត្រូវ បានរឹបអូស រឺ កម្ទេចចោលដោយកងកម្លាំង​វៀតណាមខាងត្បូង និងសហរដ្ឋអាមេរិកក៏ដោយ ក៏នៅតែមានកងកម្លាំងវៀតណាមខាងជើងគេចខ្លួនរួចដដែល។ ពួកវៀតណាមខាងជើងបានចូលកាន់តែជ្រៅទៅក្នុងប្រទេសកម្ពុជា ដើម្បីជៀសឲ្យផុតពីការវាយលុករបស់សហរដ្ឋអាមេរិក និងវៀតណាមខាងត្បូង។ អង្គភាពកងទ័ពវៀតណាមខាងជើងជាច្រើន បានរាតត្បាតទៅលើទីតាំងកងទ័ពកម្ពុជានានា កំឡុងពេល ដែលពួកបក្សកុម្មុយនិស្តកម្ពុជាបានពង្រីកការវាយប្រហារជាទ្រង់ទ្រាយតូច លើបណ្ដាញគមនាគមន៍មួយចំនួន។
ពួកមេដឹកនាំសាធារណរដ្ឋខ្មែរត្រូវបានញាំញី ដោយការបែកបាក់សាមគ្គីគ្នាក្នុងចំណោមជនសំខាន់ៗទាំងបីនៃរបបសាធារណរដ្ឋ៖ លន់-ណុល ព្រះភាតាអយ្យកាមួយរបស់ព្រះសីហនុ សិរិមតៈ និងមេដឹកនាំសភាជាតិ អ៊ិន-តាំ។ លន់-ណុល នៅស្ថិតក្នុងអំណាច ម្យ៉ាងពីព្រោះគ្មានអ្នកណាផ្សេងចង់ជំនួសតំណែងលោក។ នៅឆ្នាំ ១៩៧២ រដ្ឋធម្មនុញ្ញបានអនុម័ត សភាតំណាងរាស្ត្របានសម្រេចរួចរាល់ ហើយលន់-ណុលក៏បានក្លាយជាប្រធានាធិបតី។ ផ្ទុយទៅវិញ អសាមគ្គីភាព បញ្ហាការផ្ទេរកងទ័ព ៣០០០០ នាក់ ចូលទៅក្នុងកងកម្លាំងប្រយុទ្ធជាតិក្នុងចំណោមយុទ្ធជន ២០០០០០ ​នាក់ និង​អំពើពុករលួយដែលកំពុងរីករាលដាលបានធ្វើឲ្យរដ្ឋបាលអសេនិក និងកងទ័ពចុះទន់ខ្សោយជាលំដាប់។
ការបះបោររបស់ពួកកុម្មុយនិស្តនៅក្នុងប្រទេសកម្ពុជាបានបន្តធំឡើង ដោយមានការជួយតាមរយៈការផ្គត់ផ្គង់ និងជំនួយយោធាពីវៀតណាមខាងជើង។ ប៉ុល-ពត និង អៀង-សារីអះអាងថាបានសង្កត់សង្កិនលើពួកកុម្មុយនិស្តដែលបំពាក់បំប៉នដោយយួន ក្នុងចំណោមអ្នកទាំងនោះ ដែលភាគច្រើនត្រូវបានបន្សុទ្ធកម្ម។ នៅពេលដូចគ្នានោះដែរ កងកម្លាំងបក្សកុម្មុយនិស្តកម្ពុជាមានកម្លាំងកាន់តែខ្លាំងឡើងៗ និងកាន់តែមានភាពម្ចាស់ការងាករេឆ្ងាយពីអ្នកផ្ដល់ជំនួយគាំទ្ររបស់ខ្លួន គឺវៀតណាម។ នៅឆ្នាំ ១៩៧៣ បក្សកុម្មុយនិស្តកម្ពុជា (គកក) កំពុងធ្វើសង្គ្រាមប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល ជាមួយ និងជំនួយដ៏តិចតួចពីវៀតណាមខាងជើង រឺ ក៏គ្មានទាល់តែសោះ ហើយពួកគេក៏បានកាន់កាប់បានទឹកដីកម្ពុជាស្ទើរតែ ៦០% និងប្រជាជនសរុប ២៥% នៃផ្ទៃប្រទេស។ ចាប់ពីការនិរទេសខ្លួនរបស់ទ្រង់នៅប៉ីជិងមក ព្រះសីហនុបានបង្ហាញខ្លួនរួមនិង ការគាំទ្រពីសាធារណរដ្ឋប្រជាមានិតចិន ទ្រង់បានមានព្រះបន្ទូលទៅកាន់ប្រជាជនពិភពលោកថាខ្មែរក្រហមជាអង្គការរំដោះជាតិកម្ពុជា។ មានសំណើជារឿយៗដើម្បីឱ្យមានការចរចាសន្តិភាព ប៉ុន្តែ ព្រះអង្គបានបដិសេធចោល។[៥៧]
រដ្ឋាភិបាលបានខិតខំដើម្បីឱ្យមានការចូលទៅកាន់កិច្ចចរចាបីលើកជាមួយពួកកុបករ ប៉ុន្តែត្រូវបរាជ័យ ផ្ទុយទៅវិញនៅឆ្នាំ ១៩៧៤ ពួកបក្សកុម្មុយនិស្តកម្ពុជាបានកំពុងធ្វើប្រតិបត្តិការសឹកតាមរយៈកងពលធំៗដោយបើកចំហ ហើយកងកម្លាំងប្រយុទ្ធរបស់វៀតណាមខាងជើងមួយចំនួន បានចល័តទៅកាន់វៀតណាមខាងត្បូង។ ការត្រួតត្រារបស់លន់-ណុលត្រូវបានកាត់បន្ថយមកត្រឹមបរិភូមិតូចៗក្បែរទីក្រុង និងច្រកដឹកជញ្ជូនធំៗវិញ។ ជនភៀសខ្លួនច្រើនជាង ២ លាននាក់បានរត់គេចចេញពីសង្គ្រាម ហើយទៅរស់នៅក្នុងទីក្រុងភ្នំពេញ និងបណ្ដាទីក្រុងផ្សេងៗទៀត។
នៅថ្ងៃចូលឆ្នាំថ្មី ១៩៧៥ កងទ័ពកុម្មុយនិស្តបានចាប់ផ្ដើមការវាយលុកមួយ ក្នុងសង្គ្រាមប្រយុទ្ធគ្នាដ៏ស្វិតស្វាញបំផុតរយៈពេល ១១៧ ថ្ងៃ ដែលបានធ្វើឲ្យដួលរលំរបបសាធារណរដ្ឋខ្មែរ។ ការវាយប្រហារដំណាលគ្នានៅជុំវិញបរិវេណទីក្រុងភ្នំពេញ បានខ្ទាស់កងកម្លាំងសាធារណរដ្ឋជាប់ ពេលនោះអង្គភាពនៃបក្សកុម្មុយនិស្តផ្សេងៗ បានលុកលុយរាតត្បាតដុតបំផ្លាញមូលដ្ឋានទ័ពជាច្រើន ដែលគ្រប់គ្រងផ្លូវផ្គត់ផ្គង់ចុះឡើងនៃតំបន់មេគង្គក្រោមដ៏សំខាន់។ ការដឹកជញ្ជូនអាវុធយុទ្ធភណ្ឌ និងស្រូវអង្ករតាមអាកាស ដែលបានផ្ដល់ដោយសហរដ្ឋអាមេរិកបានបញ្ចប់ នៅពេលដែលមានសមាជបដិសេធការផ្ដល់ជំនួយបន្ថែមទៀតដល់កម្ពុជា។ រដ្ឋាភិបាលលន់-ណុលនៅភ្នំពេញបានចុះចាញ់នៅថ្ងៃទី ១៧ មេសា ១៩៧៥ ត្រឹមតែប្រាំ (៥) ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបេសកម្មសហរដ្ឋអាមេរិកបានដកចេញពីកម្ពុជា។[៥៨]
ទំនាក់ទំនងគ្នាក្នុងការទម្លាក់គ្រាប់បែកក្រាលព្រំច្រើនសន្ធឹកសន្ធាប់នៅកម្ពុជាដោយសហរដ្ឋ និង ការផុសឡើងនៃពួកខ្មែរក្រហម ជាហេតុឱ្យមានការកែនទ័ព និង ការគាំទ្ររបស់ប្រជាជន គឺជាចំណុចគួរឱ្យចាប់អារម្មណ៍ចំពោះពួកអ្នកប្រវត្តវិទូ។ ពួកអ្នកប្រវត្តិវិទូខ្លះបានទាញហេតុសំអាងថាអន្តរាគមន៍ និងយុទ្ធនាការទម្លាក់គ្រាប់បែករបស់ស.រ. (រយៈពេលចាប់ពី ១៩៦៥-១៩៧៣) ជាកត្តាសំខាន់នាំឱ្យមានកំណើនការគាំទ្រដល់ពួកខ្មែរក្រហមចំណោមពួកកសិករខ្មែរ។ យ៉ាងណាមិញ អ្នកជីវលេខន៍ប៉ុល-ពត លោកដាវីដ-ឈែនដ្លឺរបានលើកឡើងថា ការទម្លាក់គ្រាប់បែកនេះ មានប្រសិទ្ធិភាពដូចដែលអាមេរិកចង់បាន-វាបានបំបែកការឡោមព័ទ្ធរបស់កុម្មុយនិស្តនៅភ្នំពេញ[៥៩] ភីតថឺរ-រ៉ដម៉ឹន និងម៉ៃឃល-លីនដ៍បានអះអាងថាអន្តរាគមន៍របស់ស.រ.បានសង្គ្រោះកម្ពុជាពីការដួលរលំនៅឆ្នាំ ១៩៧០ និង ១៩៧៣ ទៅវិញទេ។[៦០][៦១] លោកខ្រេខ-អិឆឆិសសឹនបានយល់ស្របថាវា មិនសមហេតុផលទេ ដែលអះអាងថាអន្តរាគមន៍ស.រ.បានបណ្ដាលឱ្យខ្មែរក្រហមមានជ័យជម្នះ គ្រាដែលគេយល់ថាវាប្រហែលជាដើរតួនាទីតូចមួយក្នុងការកែនកងទ័ព​កើនឡើងដោយពួកកុបករ។[៦២] វ៉ឹល្លៀម-ឝខ្រស យ៉ាងណាៗ បានសសេរថាការទម្លាក់គ្រាប់បែក និងការលុកលុយលើដីគោករបស់ស.រ.បានធ្វើឱ្យកម្ពុជាធ្លាក់លិចចូលក្នុង​ភាពចលាចល​ដែលព្រះសីហនុបានធ្វើការងារអស់រយៈពេលជាច្រើនឆ្នាំដើម្បីជៀសវាងឱ្យផុត។[៦៣]
ពួកអ្នកប្រវត្តិវិទូបិន-ខៀរណឹន និង ថេលឡឺ-អូវ៉ិនបានលើកឡើងថា:
[ចាប់]ពីថ្ងៃ ៤ តុលា ១៩៦៥ ដល់ ១៥ សីហា ១៩៧៣ សហរដ្ឋបានទម្លាក់គ្រាប់យុទ្ធភណ្ឌចម្ងាយឆ្ងាយបន្ថែមទៀតលើកម្ពុជាច្រើនជាងកាលពីមុន​ដែលគេគិតថា: ២៧៥៦៩៤១ តោន បានទម្លាក់ជាង ២៣០៥១៦ ជើង លើទីកន្លែង ១១៣៧១៦ កន្លែង។ មានត្រឹមតែការទម្លាក់គ្រាប់បែកជាង ១០ ភាគរយ ប៉ុណ្ណោះមិនរើសគោលដៅដែលក្នុងនោះមាន ៣៥៨០ កន្លែង បានចុះបញ្ជីថាជាគោលដៅមិនស្គាល់ និង ៨២៣៨ កន្លែង ផ្សេងៗទៀតគ្មានគោលដៅចុះបញ្ជីអ្វីទាំងអស់។ . . . "កិច្ចសរុបការទម្លាក់គ្រាប់បែកកំឡុងប៉ុន្មានឆ្នាំនេះ ស្ទើរតែជិតប្រាំដងច្រើនជាងតួលេខដែលគេទទួលយកបានជាសកល។ សរុបទៅចំនួន ២៧៥៦៩៤១ តោន ដោយពិនិត្យឃើញជាប្រយោល ពួកសម្ព័ន្ធមិត្តបានទម្លាក់គ្រាប់បែកជាង ២ លានតោន កំឡុងពេលសង្គ្រាមលោកលើកទី២ទាំងមូល រួមមានគ្រាប់បែកដែលបានវាយប្រហារហ៊ីរ៉ូឝ៊ិម៉ាក់ និង ណាហ្គាសសាកគិ: ១៥០០០ និង ២០០០០ តោន ដោយឡែកៗ។ កម្ពុជាជាក់ស្ដែងទំនងជាប្រទេសដែលត្រូវបានគេទម្លាក់គ្រាប់បែក​ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ។ . . . [ការ]ទម្លាក់គ្រាប់បែកបានបង្ខំឱ្យពួកកុម្មុយនិស្តយួនចូលកម្ពុជាកាន់តែជ្រៅទៅៗ នាំឱ្យពួកគេមានទំនាក់ទំនងកាន់តែល្អជាមួយពួកកុបករខ្មែរក្រហម . . . [និង]បានជំរុញប្រជាជនខ្មែរសាមញ្ញឱ្យចូលទៅក្នុងកងប្រដាប់អាវុធនៃពួកខ្មែរក្រហម ដែលជាក្រុមមួយដើមឡើយហាក់បីដូចជាមានក្ដីសង្ឃឹមតិចតួចចំពោះ​ការនឹងទទួលជោគជ័យនៃបដិវត្តន៍របស់ខ្លួន។"[៦៤]
លោករ៉ដម៉ឹន យ៉ាងណាមិញ មិនបានយល់ស្របជាមួយទិដ្ឋភាពនេះទេ:
"នៅពេលសមាជ នៅរដូវក្ដៅ ១៩៧៣ បានអនុម័តច្បាប់បញ្ចប់សកម្មភាពយោធាស.រ. ក្នុង លើ រឺ នៅក្រៅឆ្នេរឥណ្ឌូចិន ហើយសកម្មភាពយោធាស.រ. ដែលកំពុងបន្តគឺជាការជួយពីលើអាកាសដល់រដ្ឋាភិបាលនិងកងទ័ព​កម្ពុជាជាមិត្ត​ដែលគ្មានសង្ឃឹមការពារប្រទេសពីវៀតណាមខាងជើងនិងការប្រយុទ្ធតទល់នឹង​ខ្មែរក្រហម...​អ្វីដែលធ្វើឱ្យមានភាពចលាចលដល់កម្ពុជាគឺជាការកាន់កាប់របស់​វៀតណាមខាងជើងនូវចម្រៀក​ដ៏ធំនៃទឹកដីកម្ពុជា​តាំងពីឆ្នាំ ១៩៦៥ រហូតមក​ដោយការប្រើទឹកដីទាំងនោះជាមូលដ្ឋានយោធាក្នុងគោលបំណងចាប់ផ្ដើមការវាយប្រហារលើកងកម្លាំងស.រ.​និងវៀតណាមខាងត្បូង​នៅឯទឹកដីវៀតណាមខាងត្បូង។ មេដឹកនាំកម្ពុជាសម្ដេចសីហនុបានត្អូញត្អែរយ៉ាងខ្លាំងដល់ពួកយើងអំពី​មូលដ្ឋានទ័ពវៀតណាមខាងជើង​នៅក្នុងប្រទេសរបស់ទ្រង់ និងបានសុំឱ្យពួកយើងវាយលុកមូលដ្ឋានទ័ពទាំងនោះ (ដែលក្នុងនោះពួកយើងបានចាប់ផ្ដើមធ្វើពីលើអាកាសនៅឆ្នាំ ១៩៦៩-៧០)។ ក្រោយមកក៏ជំរុញឱ្យមានការប៉ុនប៉ងរបស់វៀតណាមខាងជើងលុកលុយរាតត្បាតប្រទេសនេះទាំងមូលកំឡុងខែមីនា-មេសា ឆ្នាំ១៩៧០ ដោយហេតុតែកងកម្លាំងស.រ. និង វៀតណាមខាងជើងបានតទល់គ្នាតាមរយៈការលុកលុយលើដីគោក​គួរឱ្យកត់សំគាល់នៅចុងខែមេសា...បានបង្កជាផលវិបាកនៅឥណ្ឌូចិនដែលមិនត្រូវបានគេគិតស្មានដល់​ជាមុនឡើយ។ សមាជបានសម្រេចជាចុងក្រោយ យ៉ាងណាមិញ ក៏នៅ រវាងឆ្នាំ ១៩៧៣ និង ១៩៧៥ ដែរ។"[៦៥]
អន្តរាគមន៍របស់វៀតណាមនៅកម្ពុជា បានកើតឡើងដោយសារតែសំណើរបស់ខ្មែរក្រហម[៦៦] រឿងនេះត្រូវបានគេទាញហេតុផលថាជាកត្តាសំខាន់នៃជោគជ័យជាចុងក្រោយបង្អស់របស់ពួកគេ ជាទឡ្ហីករណ៍លើកឡើងដោយលោកឝខ្រស។[៦៧] វៀតណាមក្រោយមកក៏បានសារភាពថាខ្លួនបានដើរតួនាទីលើសលប់ ក្នុងការដណ្ដើមអំណាចឱ្យពួកខ្មែរក្រហម។[៦៨] ចិនបាន បំពាក់អាវុធ និងហ្វឹកហ្វឺន ពួកខ្មែរក្រហមកំឡុងសង្គ្រាមរដ្ឋប្បវេណី និងបានបន្តជួយរយៈពេលប៉ុន្មានឆ្នាំតទៅទៀត។[៦៩]

កម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)

ភ្លាមៗបន្ទាប់ពីជ័យជំនះរបស់ខ្លួន បក្សកុម្មុយនិស្តកម្ពុជាបានបញ្ជាឲ្យមានការជម្លៀសប្រជាជនពីទីក្រុង និងទីរួមខេត្តនានាទាំងអស់ ដោយបញ្ជូនប្រជាជនក្នុងក្រុងទាំងអស់ទៅទីជនបទដើម្បីធ្វើការជាកសិករ តាមរយៈបក្សកុម្មុយនិស្តកម្ពុជាកំពុងតែខិតខំព្យាយាម ដើម្បីកែទម្រង់សង្គមឡើងវិញទៅតាមគំរូដែល ប៉ុល-ពតបានផ្ដួចផ្ដើមឡើង។
រាប់ពាន់នាក់បានអត់អាហារ រឺស្លាប់ដោយជំងឺកំឡុងពេលជម្លៀស ដែលជាផលវិបាកនៃការជម្លៀសដ៏អាក្រក់ព្រៃផ្សៃ។ **ភាគច្រើននៃពួកអ្នកទាំងនោះត្រូវបានបង្ខំឲ្យចាកចេញពីទីក្រុង ឱ្យទៅតាំងទីលំនៅនៅក្នុងភូមិនានាដែលបានបង្កើតថ្មី នៅទីនោះខ្វះអាហារ ឧបករណ៍កសិកម្ម និង តំហែទាំសុខភាព។ អ្នកធ្លាប់រស់នៅទីក្រុងខ្លះបានបាត់បង់មុខរបររកស៊ីចិញ្ចឹមជីវិត នៅក្នុងបរិស្ថានស្រុកស្រែចម្ការ។ មនុស្សរាប់ពាន់នាក់រងការអត់ឃ្លានមុនពេលការប្រមូលផលលើកដំបូងមកដល់។ ភាពអត់ឃ្លាន និងកង្វះជីវជាតិ—ស្ទើរតែឈានដល់ការដាច់ពោះ—កើតមានជានិច្ចកំឡុងពេលប៉ុន្មានឆ្នាំនោះ។ ពួកមេដឹកនាំយោធា និងរដ្ឋការកណ្ដាលភាគច្រើននៃរបបមុនៗដែលបានបែកធ្លាយអាថ៌កំបាំងអំពីអតីតភាពផ្ទាល់ខ្លួន​ត្រូវបានគេយកទៅ​​សម្លាប់ចោល។
នៅក្នុងបក្សកុម្មុយនិស្តកម្ពុជា មេដឹកនាំដែលបានរៀនសូត្រនៅប៉ារីស—ប៉ុល-ពត អៀង-សារី នួន-ជា និង ស៊ុន-សេន— ពួកគេជាអ្នកក្ដោបក្ដាប់អំណាច។ រដ្ឋធម្មនុញ្ញថ្មីនៅខែ មករា ១៩៧៦ បានធ្វើឲ្យកម្ពុជាប្រជាធិបតេយ្យក្លាយជាសាធារណរដ្ឋប្រជាមានិតកុម្មុយនិស្ត និងសមាជិកសភា ២៥០ រូប ជាអ្នកតំណាងប្រជាជនកម្ពុជា (សតប) ត្រូវបានជ្រើសតាំងនៅខែ មីនា ដើម្បីជ្រើសរើសមេដឹកនាំសមូហភាពនៃគណៈប្រធានរដ្ឋ ដែលប្រធាននៃគណៈនេះបានក្លាយជាប្រមុខរដ្ឋ។
សម្ដេចសីហនុបានលាលែងពីតំណែងប្រមុខរដ្ឋនៅថ្ងៃទី ៤ មេសា។ ថ្ងៃ ១៤ មេសា បន្ទាប់ពីការប្រជុំលើកទីមួយ សភាប្រជាជនកម្ពុជា (សតប) បានប្រកាសថា ខៀវ-សំផន នឹងកាន់តំណែងគណៈប្រធានរដ្ឋ (ប្រធានរដ្ឋ) សម្រាប់រយៈពេល៥ឆ្នាំ។ សភាបានជ្រើសសមាជិកគណៈរដ្ឋមន្ត្រី ១៥ រូប ដែលដឹកនាំដោយប៉ុល-ពត ជានាយករដ្ឋមន្ត្រី។ សម្ដេចសីហនុប្រាកដជាត្រូវបានគេចាប់ដាក់ឃុំក្នុងព្រះរាជដំណាក់។
រដ្ឋាភិបាលថ្មីបានតម្រង់ទៅរកការបង្កើតរចនាសម្ព័ន្ធសង្គមកម្ពុជាឡើងវិញទាំងស្រុង។ កម្អែលសង្គមចាស់ត្រូវបានលុបបំបាត់ព្រមទាំងសាសនា ជាពិសេសព្រះពុទ្ធសាសនា និងសាសនាកាតូលិកត្រូវបានគាបសង្កត់។ កសិកម្មបានក្លាយជាសមូហភាព និងផ្នែកឧស្សាហកម្មសំខាន់ៗត្រូវបានបោះបង់ចោល រឺក៏ ជំនួសវិញក្រោមការគ្រប់គ្រងរបស់រដ្ឋ។ កម្ពុជាមិនមានរូបិយវត្ថុ រឺ ក៏ប្រព័ន្ធធនាគារឡើយ។
ទំនាក់ទំនងរបស់កម្ពុជាប្រជាធិបតេយ្យជាមួយវៀតណាម និងថៃកាន់តែអាក្រក់ឡើងៗជាហេតុបណ្ដាលឱ្យមានការប៉ះទង្គិចគ្នាតាមព្រំដែន បូករួមទាំងការខុសគ្នាខាងមនោគមវិជ្ជាផងនោះ។ កាលណោះ ពួកអ្នកកុម្មុយនិស្ត ប.ក.ក.ជាតិនិយមដ៏កាចសាហាវ បានបន្សុទ្ធកម្មពួកសមាជិកខ្លួនភាគច្រើនដែលធ្លាប់បានរស់នៅវៀតណាម។ កម្ពុជាប្រជាធិបតេយ្យបានបង្កើតចំណងជិតស្និទជាមួយសាធារណរដ្ឋប្រជាមានិតចិន ហើយការប៉ះទង្គិចកម្ពុជា-វៀតណាមបានក្លាយជាផ្នែកនៃបដិវាដកម្មចិន-សូវៀត ដែលមានមូស្គូនៅពីក្រោយខ្នងវៀតណាម។ ការប៉ះទង្គិចគ្នាតាមព្រំដែនកាន់តែអាក្រក់ឡើងៗ​នៅពេលដែលកងទ័ពកម្ពុជាប្រជាធិបតេយ្យបានវាយប្រហារ​ភូមិនានានៅវៀតណាម។ របបនេះបានផ្ដាច់ទំនាក់ទំនងជាមួយហាណូយនៅខែ ធ្នូ ១៩៧៧ ប្រឆាំងនឹងការប៉ុនប៉ងរបស់វៀតណាមដែលបានលើកឡើងថាចង់បង្កើតសហព័ន្ធឥណ្ឌូចិន។ នៅពាក់កណ្ដាលឆ្នាំ ១៩៧៨ កងកម្លាំងវៀតណាមបានលុកលុយកម្ពុជា កំពុងរុលចូលមកប្រហែល ៤៨ គម មុនពេលចូលរដូវវស្សា។
ជីវិតក្នុង 'របបកម្ពុជាប្រជាធិបតេយ្យ' តឹងតែង ដាច់ខាត ហើយនិង កាចសាហាវ ឃោរឃៅ។ នៅក្នុងតំបន់មួយចំនួននៃប្រទេស ប្រជាជនត្រូវបានគេកៀងគរ និងយកទៅសម្លាប់ចោល ដោយសារតែការនិយាយភាសាបរទេស ពាក់វ៉ែនតា (ស្នងភ្នែក) រកអាហារហូបចុក និងសូម្បីតែការយំសោកចំពោះសពអ្នកជាទីស្រលាញ់ក៏ដោយ។ អតីតអ្នកជំនួញ និងអ្នករដ្ឋការត្រូវបានដេញតាមចាប់ខ្លួន និងសម្លាប់រួមគ្នាជាមួយក្រុមគ្រួសាររបស់ពួកគេទាំងអស់ ពួកខ្មែរក្រហមភ័យខ្លាច ដោយសារពួកគេគិតថាពួកអ្នកទាំងនោះអាចនឹងដឹកនាំឲ្យមានការប្រឆាំងនឹងរបបរបស់ខ្លួន។ ពួកអ្នកស្មោះស្ម័គ្រនឹងខ្មែរក្រហមមួយចំនួនតូច ក៏ត្រូវបានគេកាប់សម្លាប់ដោយសារតែរកមិនឃើញអ្នកប្រឆាំងបដិវត្តន៍បានគ្រប់ចំនួន យកទៅប្រហារជីវិត។
ការប៉ាន់ស្មានចំនួនអ្នកស្លាប់ពិតប្រាកដរវាង ឆ្នាំ ១៩៧៥ និង ១៩៧៩ អាចយកជាការបាន ប៉ុន្តែប្រហែលជារាប់រយពាន់នាក់ក្នុងចំណោមនោះត្រូវបានគេយកទៅសម្លាប់។ មនុស្សរាប់រយពាន់នាក់បានស្លាប់ដោយសារតែការអត់ឃ្លាន និង ជំងឺ (ទាំងក្រោមការដឹកនាំរបស់បក្សកម្មុយនិស្តកម្ពុជា និងកំឡុងការលុកលុយឈ្លានពានរបស់វៀតណាមនៅឆ្នាំ ១៩៧៨)។ ការប៉ាន់ប្រមាណនៃអត្រាមរណៈមួយចំនួន ថាមានចាប់ពី ១ ដល់ ៣ លាន នាក់ ដោយហេតុថាប្រជាជនឆ្នាំ ១៩៧៥ ដែលគេប៉ាន់ស្មានថានៅសល់ ៧,៣ លាន នាក់។ សេអ៊ីអា (CIA) បានប៉ាន់ស្មានថា ៥០០០០–១០០០០០ នាក់ ត្រូវបានសម្លាប់ដោយការបន្សុទ្ធកម្មតែមួយគត់ដោយរដ្ឋ និង ១,៥ លាន នាក់ (ពីចន្លោះ ១,២ ដល់១,៨ លាននាក់) ត្រូវបានសម្លាប់ដោយពួកខ្មែរក្រហមពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩។[៧០]
មូលហេតុដែលនាំឱ្យមានជំនួយរបស់ចិនមកលើបក្សកុម្មុយនិស្តកម្ពុជាគឺដើម្បីទប់ស្កាត់ចលនា​ឥណ្ឌូចិនតែមួយ និងរក្សាឧត្តមភាពកងទ័ពចិននៅក្នុងតំបន់។ សហភាពសូវៀតបានគាំទ្រវៀតណាមយ៉ាងខ្លាំង ដើម្បីទុកខ្សែត្រៀមជួរខាងមុខទីពីរប្រឆាំងនឹងចិនក្នុងករណីមានអរិភាព និងរារាំងការពង្រីកខ្លួនរបស់ចិនបន្តទៅទៀត។ ចាប់តាំងពីមរណៈភាពរបស់ស្តាលីនមក ទំនាក់ទំនងរវាងចិនដែលគ្រប់គ្រងដោយលោកម៉ៅ និងសហភាពសូវៀតមិនសូវកក់ក្ដៅទេ។ នៅខែ កុម្ភៈ ដល់ មីនា ១៩៧៩ ចិន និងវៀតណាមបានពើបប្រយុទ្ធគ្នាក្នុងសង្គ្រាមចិន-វៀតណាមមួយរយៈខ្លីលើបញ្ហានេះ។
នៅខែ ធ្នូ ១៩៧៨ វៀតណាមបានប្រកាសការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (រសសជក) ក្រោមការដឹកនាំរបស់ហេង-សំរិន អតីតមេបញ្ជាការកងពលធំរបស់កម្ពុជាប្រជាធិបតេយ្យ (កប)។ រដ្ឋនេះត្រូវបានបង្កើតឡើងដោយពួកកុម្មុយនិស្តខ្មែរ ដែលបាននៅសេសសល់នៅវៀតណាមបន្ទាប់ពីឆ្នាំ ១៩៧៥ និងមន្ត្រីរដ្ឋការមួយចំនួន មកពីភូមិភាគបូព៌ា—ដូចជា ហេង-សំរិន និង ហ៊ុន-សែន—ដែលជាអ្នកបានគេចខ្លួនពីកម្ពុជាទៅវៀតណាមក្នុងឆ្នាំ ១៩៧៨។ នៅចុងខែ ធ្នូ ១៩៧៨ កងកម្លាំងកងទ័ពរបស់វៀតណាមបានបើកការលុកលុយទាំងស្រុងលើកម្ពុជា ដោយកាន់កាប់បានទីក្រុងភ្នំពេញនៅថ្ងៃ ៧ មករា ១៩៧៩ ហើយក៏រុញច្រានកងទ័ពកម្ពុជាប្រជាធិបតេយ្យដែលនៅសេសសល់ ឱ្យធ្វើដំណើរឆ្ពោះទៅភាគខាងលិចទៅជិតប្រទេសថៃ។

ការជាប់ទាក់ទងខាងសង្គម និង វប្បធម៌នៃរបបនេះ

រាប់ពាន់នាក់បានអត់ឃ្លាន រឺ ស្លាប់ដោយសារជំងឺកំឡុងការជម្លៀស ដោយក្រុមបរិវាររបបនេះ។ ពួកអ្នកទាំងនោះភាគច្រើនដែលត្រូវបានគេបង្ខំឱ្យជម្លៀសខ្លួនពីទីក្រុងត្រូវឱ្យមកតាំងទីលំនៅ​ឡើងវិញនៅក្នុង​ភូមិបង្កើតថ្មី ខ្វះខាតស្បៀងអាហារ ឧបករណ៍កសិកម្ម និងតំហែទាំវេជ្ជសាស្ត្រ។ អ្នកមួយចំនួនដែលធ្លាប់រស់នៅឯទីក្រុងបានបាត់បង់មុខរបរសម្រាប់ចិញ្ចឹមជីវិតក្នុងបរិស្ថាន​ស្រុកស្រែចម្ការ។ រាប់ពាន់នាក់បានអត់ឃ្លានមុនការប្រមូលទិន្នផលលើកទីមួយ។ ការស្រេកឃ្លាន និង កង្វះអាហារូបត្ថម្ភ—ស្ទើរតែដាច់ពោះ—ជានិច្ចកំឡុងពេលប៉ុន្មានឆ្នាំនោះ។ កងទ័ពនិងមេដឹកនាំអសេនិកភាគច្រើននៃរបបមុនៗ ដែលបានភ្លាត់មាត់និយាយពីសាវតារផ្ទាល់ខ្លួនត្រូវបានគេយកទៅ​ប្រហារជីវិតចោល។ ក្រុមជនជាតិខ្លះនៅកម្ពុជា ដូចជាចាម បានរងនូវការធ្វើទុក្ខបុកម្នេញដោយចំពោះ ដោយចំៗ ហើយនិងប្រកបដោយអំពើហិង្សា។ តាមទស្សនៈពីមជ្ឈដ្ឋានអន្តរជាតិមួយចំនួនខ្លះបានចាត់ទុកថាវាជា ការប្រល័យពូជសាសន៍ចាម។ គ្រួសារទាំងមូលនិងទីប្រជុំជនត្រូវបានគេកំណត់ទុកជាមុន និងវាយប្រហារចំគោលដៅដោយការកាត់បន្ថយជាសំខាន់លើចំនួនរបស់ពួកគេ និងនៅទីបំផុតកម្ចាត់ពួកគេចោល។[១] ជីវិតក្នុង 'កម្ពុជាធិបតេយ្យ' តឹងតែងនិងព្រៃផ្សៃ។ គ្រប់តំបន់នៃប្រទេស ប្រជាជនត្រូវបានកៀងប្រមូលនិងសម្លាប់ចោលដោយសារតែការនិយាយភាសាបរទេស ពាក់ស្នងភ្នែក (វ៉ែនតា) ការដើររើសអាហារ និងសូម្បីតែយំសោកចំពោះអ្នកជាទីស្រលាញ់ដែលបានស្លាប់ទៅហើយក៏ដោយ។ អតីតពួកឈ្មួញនិងពួកអ្នកការិយាធិបតេយ្យត្រូវបានដេញតាមចាប់ខ្លួន និងសម្លាប់ព្រមគ្នាជាមួយគ្រួសារទាំងមូលរបស់ពួកគេ ខ្មែរក្រហមបានភ័យខ្លាចដោយគិតថា ពួកអ្នកទាំងនោះអាចដឹកនាំឱ្យមានការប្រឆាំងនឹងរបបរបស់ខ្លួន។ ពួកអ្នកស្មោះត្រង់នឹងខ្មែរក្រហមមួយចំនួន ក៏ត្រូវបានគេសម្លាប់ចោលដែរ ដោយសារការបរាជ័យចំពោះការស្វែងរក 'ពួកជនប្រឆាំងបដិវត្តន៍' មិនគ្រប់ចំនួនដើម្បីឱ្យគេយក​ទៅប្រហារជីវិត។
ការស្រាវជ្រាវសម័យទំនើបបានរកឃើញរណ្ដៅសពធំៗ ២០០០០ រណ្ដៅ សល់ពីរបបខ្មែរក្រហមទូទាំងប្រទេសកម្ពុជា។ ការសិក្សាផ្សេងៗបានប៉ាន់ស្មានចំនួនមរណភាពនៅរវាង ៧៤០០០០ និង ៣០០០០០០ នាក់ ជាទូទៅភាគច្រើនបំផុតនៅចន្លោះ ១,៤ លាន និង ២,២ លាន នាក់ ប្រហែលពាក់កណ្ដាលនៃការស្លាប់ទាំងនោះគឺដោយសារតែការប្រហារជីវិត ហើយក្រៅពីនោះគឺដោយសារតែការអត់ឃ្លាន និង ជំងឺតម្កាត់។[៧១]
គម្រោងប្រល័យពូជសាសន៍ខ្មែរយ៉េលដែលបានផ្ដល់មូលនិធិដោយនាយកដ្ឋានរដ្ឋស.រ.​ប៉ាន់ប្រមាណថាប្រហែល​ ១,៧ លាន នាក់។[៧២] លោករ. ច. រ៉ាមមាំល អ្នកវិភាគនៃការសម្លាប់នយោបាយក្នុងប្រវត្តិសាស្ត្រ ផ្ដល់នូវតួលេខ ២ លាន នាក់។[៧៣]
ការស៊ើបអង្កេតរបស់ស.រ.បានរាយការណ៍ថា ២-៣ លាន នាក់ បានស្លាប់ ខណៈពេលនោះយូនីសែហ្វបានប៉ាន់ស្មានថា ៣ លាន នាក់ ត្រូវបានគេសម្លាប់។[៧៤] ការវិភាគតាមបែបប្រជាសាស្ត្រដោយ ផាតធ្រិខ-យូវ៉ឹលលីនអោយយោបល់ថាខ្មែររវាង ១,១៧ និង ៣,៤២ លាន នាក់ត្រូវបានគេកាប់សម្លាប់[៧៥] គ្រានោះដែរលោកម៉ារ៉ិខ-ស៊្លីវវីនស្គីប៉ាន់ប្រមាណថា ១,៨លាន គឺជាតួលេខមិនប្រែប្រួល។[៧៦] អ្នកស្រាវជ្រាវលោកខ្រេខ-អិឆឆឹសសឹននៃមជ្ឈមណ្ឌលឯកសារកម្ពុជាផ្ដល់យោបល់ថាចំនួន​អ្នកស្លាប់ចន្លោះពី ២ និង ២,៥ លាន នាក់ ជាមួយ តួលេខប្រហាក់ប្រហែលខ្លាំងបំផុតគឺ ២,២ លាន នាក់។ បន្ទាប់ពី៥ឆ្នាំនៃការស្រាវជ្រាវឡើងវិញពីទីរណ្ដៅនានាទាំងនោះមក លោកបានសន្និដ្ឋានថា រណ្ដៅធំៗទាំងនេះមានសំណល់សាកសពជនរងគ្រោះ ១៣៨៦៧៣៤ នាក់ ដោយសារការប្រហារជីវិត[៧១]

សាធារណរដ្ឋប្រជាមានិតកម្ពុជា

នៅថ្ងៃ ១០ មករា ១៩៧៩ បន្ទាប់ពីកងទ័ពវៀតណាម និង រសសជក បានចូលលុកលុយប្រទេសកម្ពុជារួចហើយ សាធារណរដ្ឋប្រជាមានិតកម្ពុជា (សបក) ថ្មីក៏ត្រូវបានគេបង្កើតឡើងក្នុងនោះ ហេង-សំរិន ក្លាយជាប្រមុខរដ្ឋ។ កងកម្លាំងកងទ័ពខ្មែរក្រហមរបស់ ប៉ុល-ពតបានដកថយយ៉ាងរហ័សទៅកាន់ព្រំដែនថៃ។ ពួកខ្មែរក្រហម និង ពួកសាធារណរដ្ឋប្រជាមានិតកម្ពុជា (សបក) ចាប់ផ្ដើមការតស៊ូតម្លើងតម្លៃខ្លួនក្នុងកណ្ដាប់ដៃនៃមហាអំណាចធំៗ ចិន សហរដ្ឋអាមេរិក និង សហភាពសូវៀត។ សង្គ្រាមរដ្ឋប្បវេណីបានបង្ខំឲ្យកម្ពុជាកាន់តែលិចលង់ ដែលសង្គ្រាមនេះធ្វើឲ្យប្រជាជនកម្ពុជា ៦០០០០០ នាក់ បានបែកបាក់ព្រាត់ប្រាស់ភៀសខ្លួនទៅកាន់ជំរុំតាមបណ្ដោយព្រំដែនរវាងថៃ និងកម្ពុជា។[៧៧]
កិច្ចប្រឹងប្រែងរកសន្តិភាព បានចាប់ផ្ដើមនៅក្រុងប៉ារីសនៅឆ្នាំ ១៩៨៩ ក្រោមការដឹកនាំរបស់រដ្ឋកម្ពុជា ដែលបញ្ចប់បង្ហើយនៅពីរឆ្នាំក្រោយ ក្នុងខែ តុលា ១៩៩១ ក្នុងកិច្ចផ្សះផ្សារសន្តិភាពយោគយល់គ្នា។ អង្គការសហប្រជាជាតិត្រូវបានគេប្រគល់អំណាចឲ្យដើម្បីបញ្ជាឲ្យមានបទឈប់បាញ់ និងដោះស្រាយបញ្ហាជនភៀសខ្លួន និងការដកហូតអាវុធដែលគេស្គាល់ថាជាអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់ រឺ UNTAC)។[៧៨]

កម្ពុជាសម័យទំនើប:១៩៩៣-បច្ចុប្បន្ន

នៅថ្ងៃទី ២៣ តុលា ១៩៩១ សន្និសីទក្រុងប៉ារីសបានកោះប្រជុំម្ដងទៀតដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់គ្នា ដែលប្រគល់អំណាចទាំងស្រុងឲ្យ អសបជ (UN) ដើម្បីឱ្យត្រួតពិនិត្យលើបទឈប់បាញ់ ធ្វើមាតុភូមិនិវត្តន៍ជនជាតិខ្មែរគ្មានទីលំនៅតាមបណ្ដោយព្រំដែនថៃ ដកហូតអាវុធ និងរំសាយកងទ័ពគ្រប់ភាគី និងរៀបចំប្រទេសសម្រាប់ការបោះឆ្នោតជាសកល និង យុត្តិធម៌។ សម្ដេចសីហនុ ប្រធាននៃឧត្តមក្រុមប្រឹក្សាជាតិកម្ពុជា (ឧកជក) និងសមាជិកដទៃផ្សេងទៀតនៃ ឧកជក ត្រឡប់មកទីក្រុងភ្នំពេញវិញក្នុងខែ វិច្ឆិកា ១៩៩១ ដើម្បីផ្ដើមដំណើរការការផ្សះផ្សាជាតិនៅកម្ពុជា។ បេសកកម្មនាំមុខ សបនក ដើម្បីកម្ពុជា (បជសបជក រឺ UNAMIC) ត្រូវបានសំដែងចេញនៅពេលដូចគ្នា ដើម្បីថែរក្សាសម្ពន្ធការចំណោមបក្សសម្ព័ន្ធ និងចាប់ផ្ដើមការប្រត្តិបត្តិការដោះមីនដើម្បីធ្វើមាតុភូមិនិវត្តន៍នៃប្រជាជនកម្ពុជាប្រហែល ៣៧០០០០ នាក់ ឲ្យ​ឆាប់រហ័សចេញពីប្រទេសថៃ។
នៅថ្ងៃទី ១៦ មីនា ១៩៩២ អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) បានមកដល់កម្ពុជាដើម្បីចាប់ផ្ដើមនូវប្រត្តិបត្តិការ នៃផែនការកិច្ចព្រមព្រៀងរបស់ អសបជ (UN)។ គណៈកម្មាធិការជាន់ខ្ពស់សហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានចាប់ផ្ដើមការធ្វើមាតុភូមិនិវត្តិន៍ទ្រង់ទ្រាយធំនៅខែ មីនា ១៩៩២។ អ៊ុនតាក់ បានបង្កើនកងកម្លាំងរក្សាសន្តិភាពទាំងយោធា និង អសេនិកយ៉ាងច្រើន ២២០០០ នាក់ ដើម្បីធ្វើការបោះឆ្នោតដោយយុត្តិធម៌ បង្កើតសភាធម្មនុញ្ញ។
ប្រជាជនកម្ពុជាជាង ៤ លាន នាក់ (ប្រហែល ៩០% នៃអ្នកបោះឆ្នោតដែលមានសិទ្ធិបោះឆ្នោត) បានចូលរួមនៅក្នុងការបោះឆ្នោតខែ មីនា ១៩៩៣ ទោះបីយ៉ាងណាពួកខ្មែរក្រហម រឺ គណបក្សកម្ពុជាប្រជាធិបតេយ្យ (គកប) មិនបានចូលរួម ហើយ កងកម្លាំងរបស់ខ្លួនមិនបានទម្លាក់អាវុធចុះ រឺក៏ រំសាយកងទ័ពឡើយ លើសពីនោះពួកគេក៏ថែមទាំងបានរារាំងប្រជាជនមួយចំនួនមិនឱ្យចូលរួមការបោះឆ្នោតថែមទៀតផង។ គណបក្សហ៊្វុនស៊ិនប៉ិចរាជានិយមរបស់ព្រះអង្គម្ចាស់រណឫទ្ធិគឺជាគណបក្សដែលទទួល​បានសំឡេងឆ្នោតខ្ពស់​ដែលមាន​សំឡេង ៤៥,៥% បន្ទាប់មកគណបក្សប្រជាជនរបស់លោកហ៊ុន-សែន និងគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា បានសំឡេងរៀងៗគ្នា។ ហ៊្វុនស៊ិនប៉ិចក្រោយមកបានចូលទៅក្នុងរដ្ឋាភិបាលចម្រុះជាមួយគណបក្សដទៃៗទៀតដែល​បានចូលរួមក្នុង​ការបោះឆ្នោត។ គណបក្សទាំងប៉ុន្មានខាងលើបានជ្រើសតាំងបានសមាជិកសភា ១២០ រូប ហើយក៏បានចាត់ចែងពង្រាង និងអនុម័តរដ្ឋធម្មនុញ្ញថ្មីមួយ ដែលត្រូវបានប្រកាសឲ្យប្រើនៅថ្ងៃ ២៤ កញ្ញា ១៩៩៣។ រដ្ឋធម្មនុញ្ញក៏បានបង្កើតឡើងនូវ របបប្រជាធិបតេយ្យ សេរីពហុបក្ស ក្នុងក្របខណ្ឌ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានអតីតសម្ដេចព្រះសីហនុបានឡើងគ្រងរាជ្យជាព្រះមហាក្សត្រ។ ព្រះអង្គម្ចាស់រណឫទ្ធិ និង លោកហ៊ុន-សែនបានក្លាយជានាយករដ្ឋមន្ត្រីទីមួយ និងទីពីររៀងគ្នាក្នុងរាជរដ្ឋាភិបាលកម្ពុជា (ររក)។ រដ្ឋធម្មនុញ្ញផ្ដល់ឲ្យនូវការគោរពសិទ្ធិមនុស្សពេញទីដែលទទួលស្គាល់ដោយអន្តរជាតិ។
នៅថ្ងៃទី ៤ តុលា ២០០៤ សភាជាតិកម្ពុជាបានផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង ជាមួយអង្គការសហប្រជាជាតិលើកាបង្កើតនូវសាលាក្ដី ដើម្បីបង្ខំឲ្យមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមទទួលខុសត្រូវចំពោះទារុណកម្មដ៏យង់ឃ្នងដែល​បានប្រព្រឹត្តិដោយ​ពួកខ្មែរក្រហម។ ប្រទេសផ្ដល់ជំនួយបានសន្យាផ្ដល់ជំនួយអន្តរជាតិចំនួន ៤៣ $ លាននៃថវិកាសាលាក្ដីរយៈពេលបីឆ្នាំ ពេលនោះរដ្ឋាភិបាលកម្ពុជាក៏ជួយជាថវិកា ១៣,៣ $ លានដែរ។ សាលាក្ដីបានចាប់ផ្ដើមធ្វើការសាកសួរលើមេដឹកនាំជាន់ខ្ពស់ នៃរបបខ្មែរក្រហមនៅឆ្នាំ ២០០៨។ កម្ពុជាក៏កំពុងតែដោះមីនដែលត្រូវបានដាក់ដោយពួកខ្មែរក្រហម និង យួនជាច្រើន ដែលត្រូវចំណាយពេលប្រហែលមួយទសវត្សដើម្បីដោះមីនដ៏ច្រើនចេញពីប្រទេសកម្ពុជា។

No comments:

Post a Comment